​គោយន្ត​កែច្នៃ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​ម្ចាស់​គោយន្ត​រត់​បាត់​

1054
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​គោយន្ត​កែច្នៃ​ដឹក​ចំរឹង​និង​ម៉ូតូ​ម៉ាក​C១២៥​ដោយ​គោយន្ត​កែច្នៃ​បាន​ជិះ​ឆ្លងផ្លូវ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចំណុច​ភូមិ​លលៃ​ឃុំ​បាគង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​កាលពី​យប់​ចូល​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​និយាយថា​នៅវេលា​កើតហេតុ​ខាងលើ​គេ​បានឃើញ គោយន្ត​កែច្នៃ​ដឹក​ចំរឹង​បាន​បើកបរ​ឆ្លងផ្លូវ​ពី​ទិស​ត្បូង​ទៅ​ទិស​ជើង​។​ចំណែក​ម៉ូតូ​ជនរងគ្រោះ​C125​ពណ៌​ខ្មៅ សេរី​២០១០​ពាក់​ផ្លាកលេខ​សៀមរាប​១J.៩៦៤៩ បាន​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត​។​

​សមត្ថកិច្ច​បាន​បន្តថា​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ​បាន​បុក​ជាមួយ​គោយន្ត​កែច្នៃ​នោះ​យ៉ាង​ពេញទំហឹង​តែម្តង​បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​ក្រោយពី​កើតហេតុ​អ្នកបើកបរ​គោយន្ត​កែច្នៃ​ដឹក​ចំរឹង​បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​គោយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​មានឈ្មោះ​ឈ្នាង​ទើង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​មមាញ​ឃុំ​រលួស​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​ចំនែក​គោយន្ត​នឹង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​គោយន្ត​កែច្នៃ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​ម្ចាស់​គោយន្ត​រត់​បាត់​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ