ប្រលងអីតែញោមៈមាន​ព្រះសង្ឃ​៦​អង្គ​ទិញ​ពាក្យ​ប្រលង​ចូល​នគរបាល​នៅ​បន្ទាយមានជ័យ​

1356
ចែករម្លែក

ដោយ : ប​.​ជ័យ បន្ទាយមានជ័យ : ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី​ចំនួន​៥៧០​នាក់​មាន​ព្រះសង្ឃ​៦​អង្គ​ដែរ បានមក​ប្រជ្រៀត​ទិញ​ពាក្យ​ប្រលងប្រជែង​ចូល​ក្របខណ្ឌ​នគរបាលជាតិ​នៅ​បន្ទាយមានជ័យ​ដែល​ត្រូវ​រើស ១០០​នាក់ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ថា : នៅ​ខេត្ត​បន្ទាយ​មាន​ជ៏​យ ដោយមាន​បេក្ខជន បេ​ក្ខ​នារី​មាន​ចំនួន​ច្រើន​មក ហើយ​ដើម្បី​ជា​ភាព​សុ​ក្រឹត្យ យុត្តិធម៌ និង​មាន​តម្លាភាព​ស្នងការដ្ឋាន​បានសម្រេច​ដំណាក់កាល​ទី​១ ឲ្យ​បេក្ខជន​ទាំង​ជន​ទាំងនោះ រួមទាំង​ព្រះ​ស​ង្ឈ​ផង ត្រូវ​ចាប់​ស្លាក​ទិញ​ពា​ក្ស​សុំ ។ ចំពោះ​ដំណាក់កាល​ទី​២ ពេល​មក​ដាក់ពាក្យ ក្រុមការងារ​ត្រូវ​វាស់កម្ពស់ ថ្លឹង​ទម្ងន់ ពិនិត្យ​សុខភាព​ល្អ និង​មាន​សញ្ញាប័ត្រ​ទុតិយភូមិ ឬ​សញ្ញាប័ត្រ​សមមូល មិន​ធ្លាប់មាន​មានទោស​ពីមុន​និង​គ្មាន​សារធាតុ​ញៀន​…​ទើប​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​នៃ​ការជ្រើសរើស​អាចមាន​សិទ្ធិ​ប្រឡង ។​
រីឯ​បេក្ខជន បេ​ក្ខ​នារី រួមទាំង​ព្រះសង្ឃ​ផង​បាន​ឲ្យ​ដឹងថា​ការចូលរួម​នេះ​ព្រោះ មាន​គោលបំណង​ចង់​ចូល​បំរើ​ជា​កងកម្លាំង​នគរបាលជាតិ​នេះ​ដើម្បី​មានការ​ងារ​ធ្វើ មាន​ប្រាក់​បៀរ​វត្សរ៍​ចិញ្ចឹមជីវិត​និង​ចូលរួម​អនុវត្ត​ការងារ​ដែល​ស្ថាប័ន​នគរបាល​និង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ប្រគល់ជូន​។
ចំណែក​ព្រះសង្ឃ​មាន​ដីកា​ថា ដើម្បី​បន្តវេន​ក្នុង​គ្រួសារ ព្រះអង្គ​ត្រូវ​សឹក រក​ការងារ​ធ្វើ​និង​កសាង​គ្រួសារ​មួយ មិនមែន​សាង​ផ្នួស​ពេញ​មួយជីវិត​នោះទេ ៕សរន

ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី​ចំនួន​៥៧០​នាក់​មាន​ព្រះសង្ឃ​៦​អង្គ​ដែរ បានមក​ប្រជ្រៀត​ទិញ​ពាក្យ​ប្រលងប្រជែង​ចូល​ក្របខណ្ឌ​នគរបាលជាតិ​នៅ​បន្ទាយមានជ័យ​ដែល​ត្រូវ​រើស ១០០​នាក់

 

ទីតាំងផ្សាយពាណិជ្ជកម្ម