រដ្ឋលេខាធិការ​វ័យក្មេង​ស សុខា ជួប​ជាមួយ​មេដឹកនាំ​កីឡា​ទាំង​៤​អង្គភាព​

1664
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួប​សំណេះសំណាល​ជាមួយ​មេដឹកនាំ​កីឡា​ទាំង​៤ ចំណុះ​អគ្គនាយកដ្ឋាន​កីឡា។​

​ទិដ្ឋភាព​សំណេះសំណាល​

​អង្គភាព​កីឡា​ទាំង​៤​នោះ គឺ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​, នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​និស្សិត​, មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​។​

​ជាមួយនឹង​ការពិនិត្យ​មើល​ទិសដៅ​នានា របស់​អង្គភាព​ទាំង​៤​នោះ លោក​រដ្ឋលេខាធិការ​ប្រកាស​ថា លោក​នឹង​ចុះទៅ​ពិនិត្យមើល​ការងារ របៀបរបប​ធ្វើ​ការងារ​របស់​អង្គភាព​ទាំង​៤ ហើយ​លោក​នឹង​ចាប់ផ្តើម​ការងារ​ថ្មី​ជាមួយ​កីឡា ព្រោះ​លោក​ចង់ឃើញ​វិស័យ​មានការ​រីកចម្រើន​កាន់តែខ្លាំង​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ការពិនិត្យ​មើល​ការងារ​អសកម្ម​របស់​មន្ត្រី​នានា ដើម្បី​កែលម្អ​ពួកគេ​ឲ្យ​ផ្លាស់ប្ដូរ​ឥរិយាបទ​មក​ចូលរួម​អភិវឌ្ឍន៍​កីឡា ជាមួយគ្នា​ឲ្យ​សក្តិ​សមជា​គ្រួសារ​កីឡា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម