អធិការនគរបាល​ស្រុក​ប​វេ​ល នាំយក​អំណោយ​ទៅ​ប្រគល់ជូន​ជនរងគ្រោះ​ដែល​ឆេះ​ផ្ទះ​

695
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នា​ព្រឹក​ថ្ងៃ​២២ ខែកញ្ញា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ទោ សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​ចំនួន​១៥​នាក់ ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នា​វេលា​ម៉ោង ០៩:២០​នាទី​ព្រឹក នៅ​ចំណុច​ក្នុងភូមិ​បឹង​ប្រាំ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

​រួម​ជាមួយគ្នានេះ​ផងដែរ លោក​អធិការ​បាន​នាំយក​នូវ​ថវិកា មូលនិធិ​របស់​កងក​ម្លាំ​ង​ចំនួន ២០០,០០០៛ (​ពីរ​សែន​រៀល​) អង្ករ ៥០​គីឡូក្រាម ទឹកត្រី ០១​យួរ ទឹកស៊ីអ៊ីវ ០១​យួរ ប្រេង​ស​ណ្តែ​ង ០៥​លីត្រ ទឹកបរិសុទ្ធ ០៥​យួរ ត្រីខ ០១​យួរ មី​០១​កេះ ស្ករស ០២​គីឡូក្រាម អំបិល ០២​គីឡូក្រាម ប៊ីចេង​០១​គីឡូក្រាម ភួយ​២ មុង​២ សៀវភៅ​គ្រួសារ ១​ក្បាល និង​សៀវភៅ​ស្នាក់នៅ ០១​ក្បាល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​រងគ្រោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម