សហគ្រិន​ចំនួន​២០​រូប ទទួលបាន​ពាន​ឆ្នើម​ប្រចាំឆ្នាំ​២០១៨

1420
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: សហគ្រិន​ចំនួន​២០​រូប បានទទួល​ពានរង្វាន់​ឆ្នើម កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី ២១ កញ្ញា ២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ដែល​រៀបចំឡើង​ដោយ Brands Alliance International ដល់​សហគ្រាស​ទទួលបាន​ជោគជ័យ ក្នុង​អាជីវកម្ម​របស់ខ្លួន ពិធី​ប្រគល់​ពានរង្វាន់​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកស្រី​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។

​លោក Ryan Ong អគ្គនាយក​ក្រុមហ៊ុន Brands Alliance International ថ្លែង​ឲ្យ​ដឹងថា ពានរង្វាន់​ម៉ាក​ជោគជ័យ​របស់​កម្ពុ​ជា​មិន​ត្រឹមតែ​ជំរុញ សហគមន៍​ឲ្យ​មាន​ភាពរឹងមាំ យូរអង្វែង​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ផ្សព្វផ្សាយ​ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ទាំងនេះ ដល់​ពិភពលោក​ទាំងមូល​ផងដែរ​។​

​លោក​បាន​បន្ដទៀតថា «​ខ្ញុំ​សង្ឃឹមថា ពាន់រង្វាន់​នេះ​នឹងត្រូវ​បានទទួល​ស្គាល់ និង​ការ​កោត​ស​សើ​រទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​»​។​លោក​បាន​បន្ដទៀតថា សហគ្រិន​ដែល​ទទួលបាន​ពានរង្វាន់​នៅថ្ងៃនេះ បានចាប់ផ្ដើម​លើផ្លូវ​មួយ​ដ៏​លំបាក និង​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ចំណាយ​ទាំង​ពេលវេលា ថាមពល ថវិកា លើ​អាជីវកម្ម​របស់ខ្លួនរ​ហូត​ដល់​ជោគជ័យ​។ លោក​បាន​បញ្ជាក់ទៀតថា «​ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន Brands Alliance International ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ក្នុងការ​ស្វាគមន៍ អ្នក​សហគ្រិន​ជោគជ័យ​ទាំង​២០​រូប ដែល​បានទទួល​ពានរង្វាន់​ថ្ងៃនេះ​»​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ក៏បាន​បង្ហាញ​ពី​ការអភិវឌ្ឍន៍​ឥត​ឈប​ឈរ​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ម្ពុ​ជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយទៅជា​ប្រទេស សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សាកលលោក​។​

​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី​លើកឡើងថា «​ការរីកចម្រើន​នេះ​បានធ្វើ​ឲ្យ​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា កើនឡើង​ឥត​ឈប​ឈរ នឹងធ្វើ​ឲ្យ​តម្រូវការ​នៃ​ការទិញ​លក់​កើនឡើង​ដូចគ្នា ព្រមទាំង​បានធ្វើ​ឲ្យ​សហគមន៍​ពាណិជ្ជកម្ម​មាន​សន្ទុះ និង​មាន​សក្ដានុពល​យ៉ាងខ្លាំង​»​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន បានលើកឡើង​ក្នុងឱកាស​ដែល លោកស្រី អញ្ជើញ​ធ្វើ​អធិបតីភាព​ក្នុង​កម្ម​វី​ធី ប្រគល់​ពានរង្វាន់​ជូន​សហគ្រាស​ជោគជ័យ​ក្នុង​វេទិកា «​ពានរង្វាន់​ប្រែ​ន​ជោគជ័យ​កម្ពុជា​ឆ្នាំ​២០១៨» ដែល​បាន​រៀបចំឡើង​នា​យប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោកស្រី ម៉ែន សំអន ថ្លែង​ឲ្យ​ដឹងថា វេទិកា​នេះ​ត្រូវបាន​រៀបចំឡើង ដោយ​ក្រុមហ៊ុន Brands Alliance International ដើម្បី​ទទួលស្គាល់ និង​ប្រគល់ជូន​នូវ​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ​២០១៨ ដល់​សហគ្រាស​ទទួលបាន​ជោគជ័យ ក្នុង​អាជីវកម្ម​របស់ខ្លួន​។ អាជីវកម្ម​ជោគជ័យ មានន័យថា ក្រុមហ៊ុន​ឬ​បុគ្គល​ដែលជា​ម្ចាស់​ទទួលបាន​ប្រាក់ចំណេញ ចំណែកឯ​បុគ្គលិក​ទាំងអស់​រីករាយ ដោយ​ទទួលបាន​ប្រាក់បៀវត្ស កម្រៃ និង​បណ្ដាញ​សុវត្ថិភាព​នានា​។

​លោកស្រី​បញ្ជាក់ទៀតថា តាមរយៈ​ការបង្កើត​ពានរង្វាន់ ដែលមាន​កិត្យានុភាព​នេះ ក្រុមហ៊ុន Brands បាន​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ល្អ​មួយ ដល់​ក្រុមហ៊ុន​នានា​លើ​ពិភពលោក និង​នាំមក​នូវ​ការចាប់អារម្មណ៍​បន្ថែម នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ក្នុងប្រទេស​ថែម​ទៀតផង​។ ម្យ៉ាងទៀត​ពាន់រង្វាន់​នេះ បាន​ផ្ដល់ជូន​សហគ្រិន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖ ការទទួលស្គាល់​, ការគាំទ្រ និង​ការកើនឡើង​នៃ​អ​ថិ​ជន​ក្នុង​ទីផ្សារ​ជាដើម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម