ថ្ងៃទី​២២​កញ្ញា​មាន​មនុស្ស​ស្លាប់​៤​នាក់​របួស​១១​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​

1138
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២១​ដល់​ម៉ោង​២​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧​លើក (​យប់​២​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់ របួសធ្ងន់​ស្រាល ១១​នាក់​(​ស្រី​៣​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ២​គ្រឿង យាន​ផ្សេងៗ​២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៤​នាក់​(​យប់​៤​នាក់​)​។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ​៣​លើក​(​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ២​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២២​ថ្ងៃ គឺ​ថ្ងៃទី​១-២២ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៧៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧៩​នាក់ របួស​សរុប ២៣៣​នាក់ របួសធ្ងន់ ១៧៥​នាក់ របួសស្រាល ៥៨​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម