មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ជួប​គណ​:​ប្រតិភូ​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ព​ភូមិន្ទ​ថៃ

1133
ចែករម្លែក

ដោយ: មុនីរ័ត្ន / ​ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានទទួល​ជួប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​SONAI PRAPHUCHANAY មេបញ្ជាការ បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស នៃ​កងទ័ព​ភូមិន្ទ​ថៃ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​បន្ត​ពង្រឹង និង​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​។​

​នៅក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សំដែង​កិច្ច​ស្វា​គម​ន៏​ចំពោះ​មេបញ្ជាការ​នៃ​បញ្ជាកា​ដ្ឋា​ន​សង្គ្រាម​ពិសេស​កងទ័ព​ភូមិន្ទ​ថៃ និង​គណ​:​ប្រតិភូ​ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ​។

​មេបញ្ជាការ​កងទ័ពជើងគោក បាន​ចាត់ទុកថា តាមរយ​:​ដំណើរ​ទស្សនកិច្ច​នេះ បាន​នាំ​កម​នូវ​ទំនាក់ទំនង​ល្អ រវាង​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ និយាយ​ជារួម និង​និយាយ​ដោយឡែក បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ព​ភូមិន្ទ​ថៃ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​គូសបញ្ជាក់​ពី​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា ពិសេស​ក្រោយ​ការបោះឆ្នោត​សកល អាណត្តិ​ទី​៦ នៃ​រដ្ឋសភា កម្ពុជា​បាន​បង្កើត​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី ហើយ​កងយោធពល​ខេមរភូមិន្ទ ក៏បាន​ធ្វើ​ការកែរ​ទម្រ​ង់​ជា​បន្តបន្ទាប់​ដើម្បី​ប​ង្រឹ​ង​ប្រៀប​ការពារជាតិ​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​បញ្ជាកា​រដ្ឋា​ន​សង្គ្រាម​ពិសេស​កងទ័ព​ភូមិន្ទ​ថៃ ដែល​កន្លងមក​បាន​ជួយ​បន្តុះបណ្តាល​ដល់​នាយ​-​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ មានលទ្ធភាព សមត្ថភាព គ្រប់គ្រាន់​ក្នុង​បំពេញភារកិច្ច​ការពារ​បូ​រណ​:​ភាព​ទឹកដី​បាន​រឹងមាំ ។​

​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​ស្នើរ​សុំ​ភាគី​ថៃ​បន្ត​ជួយផ្តល់​ឆ័​ត្រ​សំរាប់​ការហ្វឹកហ្វឺន​លោតឆ័ត្រ​យោង របស់​កងពលតូច​ពិសេស​ឆ័​ត្រ​យោង​៩១១ និង​បន្ត​ទទួលយក នាយ ពលទាហាន​កម្ពុជា ក្នុងការ​បណ្តុះ​បណ្តា​លើ​ជំនាញ​ផ្សេងៗ​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក SUNAI PRAPHUCHANAY បាន​សំដែង​ក្តី​សោមនស្ស​រីករាយ​ចំពោះ​បដិសណ្ឋារកិច្ច​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាពេលនេះ ដែល​បង្ហាញ​ការភ្ជាប់​ចំណងមិត្តភាព សាមគ្គីភាព​កាន់តែ​ល្អ​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ។​

​ឧ​ត្ត​ម​សេនីយ៍​ឯក SUNAI PRAPHUCHANAY បាន​អបអរសាទរ​កម្ពុជា​ដែល​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ទទួលបាន​លទ្ធផល​ល្អប្រសើរ​និង​បាន​អបអរសាទរ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​តែងតាំង​មុខងារ​ជា​មេបញ្ជាការ​កងទ័ពជើងគោក ។​

​ឧ​ត្ត​ម​សេនីយ៍​ឯក SUNAI PRAPHUCHANAY ក៏បាន​គូសបញ្ជាក់​តួនាទី ភារកិច្ច​របស់​បញ្ជាកា​រដ្ឋា​ន​សង្គ្រាម​ពិសេស​កងទ័ព​ភូមិន្ទ​ថៃ មាន​តួនាទី​ប្រឆាំង​អំពើរ​ភេរវកម្ម ឆ្លងដែន រក្សាសុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ និង​វិស័យ​មនុ​ស្សធ​ម៍​ជាដើម ។ រីឯ​រចនាសម្ព័ន​ចាត់តាំង​គឺមាន​លក្ខណ​:: ប្រហាក់ប្រហែល​រដ្ឋា​ន​ជាតិ​កំលាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​កម្ពុជា​ដែរ ។​

​មេ​បញ្ជាការដ្ឋាន​សង្គ្រាម​ពិសេស​កងទ័ព​ភូមិន្ទ​ថៃ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា កងទ័ព​ប្រទេស​យើង​ទាំងពីរ​ត្រូវ​បន្ត​សហការ​ធ្វើ​ការរួម​គ្នា តាម​បណ្តោយ​ខ្សែរ​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ និង​អំពើ​ភារ​វក​ម្ម​ឆ្លងដែន និង​បង្កើន​នូវ​បរិយាកាស​ល្អប្រសើរ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​មាន​ក្តី​រីករាយ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​បង្កើន​ជីវភាព និង​រួមចំណែក​បង្កើន​នូវ​សេដ្ឋកិច្ចជាតិ និង​បន្ត​ពង្រឹង និង​បង្កើន​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​កងទ័ព​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម