អ៊ីរ៉ង់​បន្ទោស​គូប្រជែង​នៅ​ឈូង​សមុទ្រ​ចំពោះ​ការបាញ់ប្រហារ​នៅ​ក្រុង​អាវ៉ា​

3063
ចែករម្លែក

ពួកមេដឹកនាំអ៊ីរ៉ង់ បានចោទប្រកាន់បណ្តារដ្ឋនៅឈូងសមុទ្រដែលអាមេរិកគាំទ្រ ថានៅពីក្រោយការវាយប្រហាលើក្បួនដង្ហែរយោធាមួយដែលបានសម្លាប់មនុស្ស២៥នាក់ រួមទាំងកូនក្មេងម្នាក់ផង។

មេដឹកនាំជាន់ខ្ពស់ អាយ៉ាតូឡា អាលី ខាមេនី បាននិយាយថា” ពួកអាយ៉ងអាមេរិក”បានព្យាយាមបង្កើតអសន្តិសុខ”នៅក្នុងអ៊ីរ៉ង់។

ទោះជាយ៉ាងណា ក្រុមអារ៉ាប់ប្រឆាំងនឹងរដ្ឋាភិបាលមួយឈ្មោះថា Ahvaz National Resistanceនិងក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវ តែក្រុមទាំង២មិនបានផ្តល់ភស្តុតាងដើម្បីបង្ហាញការពាក់ព័ន្ធរបស់ពួកគេទេ។

មុននេះ រដ្ឋមន្រ្តីការបរទេស ចាវ៉ាត ហ្សារីហ្វ បានបន្ទោសលើពួកភេរវករស៊ីលុយរបបបរទេសនិងថាអ៊ីរ៉ង់អោយ ពួកគាំទ្រភេរវកម្មក្នុងតំបន់និងមេរបស់គេគឺអាមេរិកជាអ្នកទទួលខុសត្រូវ។

ក្នុងពេលជាមួយគ្នា ឧត្តមសេនីយ៍អ៊ីរ៉ង់ និងជាអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធ បានចោទប្រកាន់ដោយគ្មានភស្តុតាងថា ជនសកម្មប្រយុទ្ធ៤នាក់ បានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃសៅរិ៍ ស្ថិតក្រោយការបញ្ជានិងបណ្តុះបណ្តាលពីភ្នាក់ងារអាមេរិក និងអ៊ីស្រាអែល។

សូមបញ្ជាក់ថា ពួកសកម្មប្រយុទ្ធដែលក្លែងជាទាហានបានបាញ់ប្រហារលើក្បួនដង្ហែរយោធាប្រចាំឆ្នាំរបស់អ៊ីរ៉ង់ ដោយស្លាប់មនុស្ស២៥នាក់និងរបួសជាង៦០នាក់កាលពីថ្ងៃ២២កញ្ញានៅក្នុងការវាយប្រហារភេរវកម្មសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសនេះនៅរយៈពេលជិត១ទសវត្សរ៍មកនេះ។

ការវាយប្រហារនេះកើតឡើងនៅពេលទាហានកំពុងដើរជាជួរនៅវិថីមួយក្នុងក្រុងអាវ៉ា ដើម្បីប្រារព្វការចាប់ផ្តើមសង្រ្គាមរបស់អ៊ីរ៉ង់ជាមួយអ៊ីរ៉ាក់នៅទសវត្សរ៍១៩៨០៕ដោយ៖វាសនា

ខ្មាន់កាំភ្លើងបានបាញ់លើទាហាននៃកងឆ្មាំបដិវត្តន៍និងមន្រ្តីអ៊ីរ៉ង់នៅទីក្រុង អាវ៉ាកាលពីថ្ងៃសៅរិ៍ទី២២កញ្ញា។ទាហាន ស្រ្តីនិងកូនក្មេងរត់ក្នុងពេលមានការបាញ់ប្រហារ

ទីតាំងផ្សាយពាណិជ្ជកម្ម