ជិះ​ម៉ូតូ​ដឹក​ស្រី​ស្នេហ៍​ទៅ​ក្រុងព្រះសីហនុ ត្រូវ​រថយន្ត​ធំ​បុក​ពីក្រោយ និង​កិន​ស្លាប់​ទាំងពីរ លើផ្លូវ​ជាតិ​លេខ​៤

1233
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ធុន​ធំ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ ០១​គ្រឿងក្នុង​ទិសដៅ​ស្រប បើកបរ​ដោយ​ឈ្មោះ ស៊ុយ វណ្ណ​នេ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ស្រងែ ស្រុក​ទ្រាំង ខេត្តតាកែវ មាន​អ្នករួមដំណើរ​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​។​

​ករណីនេះ​បានកើត​ឡើង លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពាន​ទឹកសាប ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ។

​ជនរងគ្រោះ​ស្លាប់​ទាំងពីរ សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ និង​ផ្តល់ដំណឹង​ដល់​សាច់ញាតិ ឲ្យ​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ រីឯ​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​តាម​ស្ទាក់ចាប់​នៅឡើយ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ