មេដឹកនាំ​ប្រឆាំង​ម៉ា​ល់​ឌី​វ ប្រកាស​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​

953
ចែករម្លែក

អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី(Ibrahim Mohamed Solih )បានប្រកាសជោគជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសម៉ាល់ឌីវកាលពីថ្ងៃអាទិត្យក្រោយពីការរាប់សន្លឹកឆ្នោតបង្ហាញលោកនាំមុខ ប្រធានាធិបតី អាប់ឌុលឡា យ៉ាមីន គឺឈ្នះ៤៣៧ប្រអប់ឆ្នោតក្នុងចំណោមសន្លឹកឆ្នោត៤៧២ប្រអប់ដែលត្រូវបានរាប់ហើយ។

សូលី (អាវសលើកដៃ) អំពាវនាវអោយមានអន្តរកាលអំណាចដោយសន្តិវិធីនៅម៉ាល់ឌីវ

ទោះជាយ៉ាងណា គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅមិនទាន់ប្រកាសលទ្ធផលនៅឡើយទេ។

ពួកអ្នកសង្កេតការណ៍ ជឿថាការបោះឆ្នោតនេះមានការលួចបន្លំ ដើម្បីផ្តល់ប្រយោជន៍ទៅលោកយ៉ាមីន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន ខណៈលោកសូលី លម្អៀងទៅរកឥណ្ឌា។

លទ្ធផលឆ្នោតនឹងត្រូវតាមដានដោយយកចិត្តទុកដាក់ពីគូប្រជែងតំបន់ ចិននិងឥណ្ឌា

លោកសូលី បាននិយាយថា ជ័យជម្នះរបស់លោកជា”ឱកាសនៃសុភមង្គល ជាឱកាសនៃក្តីសង្ឃឹម” និងបានអំពាវនាវអោយមានអន្តរកាលអំណាចដោយសន្តិវិធីមួយសម្រាប់ប្រទេសកម្រងកោះក្នុងមហាសមុទ្រឥណ្ឌានេះ។

ទាំងសហភាពអឺរ៉ុបនិងអាមេរិកបានសម្តែងការព្រួយបារម្ភ អំពីការបោះឆ្នោត ដោយពួកគេគំរាមដាក់ទណ្ឌកម្មប្រសិនបើស្ថានភាពប្រជាធិបតេយ្យមិនបានប្រសើរឡើងទេ។

ម៉ាល់ឌីវផ្សំឡើងដោយកូនកោះផ្កាថ្ម២៦និងកោះ១.១៩២ ហើយទេសចរណ៍ជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។មនុស្សជាង៤សែននាក់រស់នៅទីនោះតែអនាគតមិនទៀងទាត់ដោយសារការប្រែប្រួលអាកាសធាតុ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម