បារាំង​ស្រង់​សំបក​កង់​ផ្ទុក​គីមី​ពុល​ចេញពី​គម្រោង​ថ្ម​ប៉ប្រះ​ទឹក​សិប្បនិម្មិត​បរាជ័យ​មួយ​

944
ចែករម្លែក
  • 47
    Shares

​ក្រុម​អ្នក​មុជទឹក​កំពុង​ស្រង់​ថ្ម​ប៉ប្រះ​ទឹក​សិប្បនិម្មិត​ធ្វើ​ពី​សំបក​កង់​រថយន្ត​ចាស់ៗ​រាប់ម៉ឺន​សំបក​កង់​ចេញពី​បាតសមុទ្រ​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង បន្ទាប់ពី​គេ​រកឃើញថា​វា​បង្ក​ការបំពុល​បរិស្ថាន​កាន់តែ​រីក​រាលដាល​ចេញពី​សារធាតុ​គីមី​ពុល​ក្នុង​សំបក​កង់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៣ កញ្ញា​។​

​ប្រតិបត្តិការ​ស្រង់​សំបក​កង់​នេះ​ត្រូវ​ចំណាយ​អស់​ជាង ១,១ លាន​ដុល្លារ ហើយ​ត្រូវបាន​ជួយ​ចេញ​ថវិកា​ខ្លះ​ដោយ​ក្រុមហ៊ុន​ផលិត​សំបក​កង់ Michelin និង​រដ្ឋាភិបាល​បារាំង​។​

​ក្រុម​អ្នក​មុជទឹក​ត្រូវបាន​គាំទ្រ​ដោយ​ទូក ជាមួយនឹង​ឧបករណ៍​ស្រង់​សំបក​កង់​។​

​ត្រី​ជាច្រើន​បាន​ហែល​វៀង​ពី​តំបន់​នេះ​។​

​មេដឹកនាំ​សមាគមន៍​នេសាទ​ក្នុងស្រុក​លោក ដេ​នី​ស ជី​ណូ​វ៉េ​ស៊ី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ប្រភេទ​ត្រី​មួយចំនួន​បាន​ហែល​នៅ​ជុំវិញ​សំបក​កង់ ខណៈ “​គ្មាន​សត្វ​សមុទ្រ​ណាមួយ​ស៊ាំ​នឹង​ហែល​នៅក្នុង​នោះឡើយ​”​។​

​កាលពី​យូរយារ​ណាស់​មកហើយ គេ​ធ្លាប់​ស្រមៃ​ឃើញថា​វា​ជា​ដំណោះស្រាយ​ទ្វេដង ពោល​គឺជា​មធ្យោបាយ​ដើម្បី​កម្ចាត់​សំបក​កង់​ចាស់ៗ ខណៈ​បង្កើត​ទីជម្រក​សម្រាប់​ជីវិត​សត្វ​សមុទ្រ​និង​ធ្វើជា​កន្លែង​សម្រាប់​ឱ្យ​ត្រី​បង្កាត់​ពូជ​នៅលើ​សំបក​កង់​។​

​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ អាជ្ញាធរ​មូលដ្ឋាន​បាន​យល់​ព្រមឱ្យ​ពន្លិច​សំបក​កង់​ចំនួន ២៥.០០០ ទៅក្នុង​ទឹក​នៅ​ចម្ងាយ​ប្រមាណ ៥០០ ម៉ែត្រ​ពី​ច្រាំង​រវាង​ទីក្រុង​កាន និង​ទីក្រុង​អាន​ធីប នៅតាម​បណ្តោយ​ឆ្នេរ​រី​វើ​រ៉ា​របស់​បារាំង​។​

​ក្នុង​ឆ្នាំ ២០០៥ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​សំបក​កង់​បាន​លេច​ធ្លាយ​សារធាតុ​គីមី​រួមទាំង​លោហធាតុ​ដែក​ចូលក្នុង​បរិស្ថាន ដែលជា​ហានិភ័យ​ដល់​ជីវិត​មនុស្ស​។​

​ក្នុង​ឆ្នាំ ២០១៥ អាជ្ញាធរ​បាន​ប្រាប់​អ្នកកាសែត​ថា សំបក​កង់​ទាំងនោះ​ត្រូវបាន​គេ​គិតថា “​ងាប់​ទាំងស្រុង​” និង មិន​បង្ហាញ​ពី​ហានិភ័យ​ទេ​នៅពេល​គេ​ពន្លិច​វា​ចូលក្នុង​សមុទ្រ​។​

​បញ្ហា​ដែល​បាន​ចងក្រង​ជា​ឯកសារ​ផ្សេងទៀត​នោះ​គឺថា​កង់គ​រលើ​គ្នា​ទាំង​ជង់ៗ​អាច​ដួលរលំ​ឬ​បែកខ្ញែក​ពីគ្នា​ឬ​រំខាន​ដល់​ជីវិត​នៅក្នុង​តំបន់​នេះ​។​

​សំបក​កង់​ចំនួន ២៥.០០០ ដំបូង​ត្រូវបាន​យកចេញ​នៅ​ឆ្នាំ ២០១៥ ជាមួយ​សំបក​កង់​ចំនួន ១០.០០០ ទៀត​គ្រោង​នឹង​យកចេញ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ និង​សំបក​កង់​ជាច្រើន​ទៀត​នឹង​យកចេញ​នៅ​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

សំបក​កង់​រាប់ម៉ឺន​ត្រូវបាន​ស្រង់​ចេញពី​សមុទ្រ

ទីតាំងផ្សាយពាណិជ្ជកម្ម