ថ្ងៃទី​២៤ ខែកញ្ញា ២០១៨

1073
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះគប្បី​ធ្វើបុណ្យ​ដាក់​ទាន​ឬ​រំដោះគ្រោះ​ចេញ​ក៏​ប្រសើរ​ដែរ​។ ​លោកអ្នក​ក្នុងអំឡុង​ពេលនេះ​ឱ្យ​ប្រយ័ត្នបញ្ហា​សុខភាព​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ត្រូវមាន​ការថ្លឹងថ្លែង​បន្តិច​ទើប​គ្មាន​បញ្ហាមិនល្អ​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស ឬ​ហោះ​រំលង​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ផ្សំផ្គុំ​គ្រួសារ​ច្រើន​ជួប​រឿង​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ក៏​ដំណើរការ​ទៅមុខ​ល្អ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត ហើយ​ការងារ​ក៏ ឃើញថា​ជឿនលឿន​ទៅមុខ​គួរសម​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​ហើយ​បើ​ចង់​ផ្សះផ្សា ជម្លោះ​ជា​ពេលវេលា​ល្អ​ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់​ផង ៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានការ​ចរចា​ឬ​និយាយ​អ្វីមួយ​ជាមួយ​អ្នកដទៃ​ឃើ់ញថា​ងាយ​ជួប​នូវ បញ្ហា​ផង​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី មួយ​គប្បី​ប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពីព្រោះថា​ដួង​រាសី​បាន ធ្លាក់​ស្រុតចុះ​និង​ពិសេស​បុរស​ជួប​លើ​គ្រោះ​យាយី​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឱ្យមាន​ការប្រយ័ត្នប្រយែង​ច្រើន​បន្តិច ពីព្រោះថា​ផល អាក្រក់​នោះ​ងាយ​ឈានចូល​ណាស់ដែរ​។ សម្រាប់​បុរស​ក្នុងអំឡុង​ពេលនេះ​មាន​គ្រោះ​យាយី នៅឡើយ​គប្បី​ប្រយ័ត្នប្រយែង​ទាំង​គំនិត​និង​អារម្មណ៍​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការ​ធ្វេសប្រហែស​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​ថ្មីៗ​ជា​ការល្អប្រពៃ​ផង​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នកហើយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ចុះ​ប្រកបការងារ​អ្វីមួយ​ត្រូវតែ​មើលមុខ​ក្រោយពី​ព្រោះ ថា​ផល​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ បី​លោកអ្នក​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឬ​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកទទួល​រង​នូវ​ផល​លំបាក​ច្រើន ហើយ​ពិសេស​រាល់​ទ្រ​ព​សម្បត្តិ​ក៏​ងាយ​បាត់បង់ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ លោកអ្នក​ត្រូវ​ពុះពារ​ទើប​រឿង​ដែល​អាក្រក់​នឹង​ប្រែ​មក​ល្អ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ទុក្ខ​កង្វល់​ច្រើន​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត ប៉ុន្មាន​ទេ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះ​ដួង​រាសី​ស្រុតចុះ​ពិតមែន តែបើ​ប្រឹងប្រែង​ការងារ​ក៏​តែង​ឆ្លើយតប ជា​លទ្ធផល​គ្រាន់​គាប់ប្រសើរ​ដែរ​។ បើ​លោក​អ្នកធ្វើ​អ្វី​មិន​ធ្វេសប្រហែស​ឬ​អាង​លើ​អ្វីមួយ​ពេក​ក៏ តែង​មិន​ផ្តល់​ផល​អាក្រក់​នៅ​ចំពោះមុខ​ទេ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក ផល​ចំណូល​មិនតិច​ដែរ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែមទៀត​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​តែង ហុច​ផល​មកវិញ​លឿន​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុចផ្លែផ្កា និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយ ចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ ការរស់នៅ ក្នុង​គ្រួសារ​ឆាប់​មានរឿង​ប្រេះឆា​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ល្អ​ប្រពៃ​បំផុត​។ សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម