​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​បញ្ច្រាស់​ផ្លូវ​ហើយ​បុក​នគរបាល​ម្ដុំ​ផ្សារ​ចាស់​ក្រុង​សៀមរាប​

898
ចែករម្លែក
  • 66
    Shares

​ដោយ​គូលែន​/​សៀមរាបៈ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ម្តុំ​ផ្សារ​ចាស់ ក្រុង​សៀមរាប ខេត្តសៀមរាប​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ដែល​ផ្លូវ​នោះ​មាន​ដាក់​ស្លាក​សញ្ញា​ហាម​ចូល ។​

លុះ​មកដល់​ចុងបញ្ចប់​នៃ​ផ្លូវ​នគរបាល​ចរាច​ណ៍​កំពុង​អនុត្ត​ច្បាប់​នៅ​ទីនោះ​ក៏​ផ្លុំ​កញ្ចែ​ក្នុង​គោលបំណង​ចុះ​ណែនាំ​អប់រំ​ស្រាប់តែ​ស្ត្រី​ខាងលើ​បាន​បើក​ម៉ូតូ​បុក​រះ​តាំងពី​អ្នក​ទី​១​ដល់​អ្នក​ទី​៣​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ទីនោះ​។​

​សមត្ថកិច្ច​ដែល​នៅ​ឈរជើង​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា​ស្ត្រី​ខាងលើ​គាត់​ជិះ​បញ្ច្រាស់​ស្លាក​សញ្ញា​នៅ​កៀន​ផ្សារ​ចាស់​(​ស្លាក​សញ្ញា​ហាម​ចូល​)​ដែល​ស្លាក​សញ្ញា​ខាងលើ​នឹងមាន​រយៈពេល​ជិត​៨​ឆ្នាំ​ហើយ​គេ​មិន​អនុញាតឱ្យ​ជិះ​។​សមត្ថកិច្ច​បាន​បន្តថា​ស្ត្រី​រូបនោះ​បាន​ជិះ​ម៉ូតូ​ពី​ទិស​ជើង​ទៅ​ទិស​ត្បូង​ពេល​គាត់​ជិះ​រហូត​ទៅដល់​ចុងបញ្ចប់​។​

​មន្ត្រីនគរបាល​ដែល​នៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទីនោះ​ឃើញ​ក៏​ផ្លុំ​កញ្ចែ​គោលបំណង​ចុះ​ណែនាំ​អប់រំ​និង​ផាកពិន័យ​។​តែ​គា​ត់បក​ក្រោយ​មកវិញ​ពេល​ឃើញ​នគរបាល​ផ្លុំ​កញ្ចែ​ហៅ​គាត់​ហើយ​គាត់​ងាកក្រោយ​ជេរ​នគរបាល​ទាំង​គាត់​អត់​បាន​បញ្ឈប់​ម៉ូតូ​និយាយ​ជាមួយ​មន្ត្រី​សមត្ថកិច្ច ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា លុះដល់​ពេល​គាត់​បក​ក្រោយមក​ក៏​ជួប​មន្ត្រី​ឈរ​នៅ​ជិត​ស្លាក​សញ្ញា ចំនួន​២​នាក់​ទៀត​គាត់​ក៏​បើក​ម៉ូតូ​បុក​រះ​ថែមទៀត​។​សមត្ថកិច្ច​ក៏​មិនបាន​បញ្ជាក់​ឈ្មោះ​របស់​ស្ត្រី​ខាងលើ​នោះដែរ​។

​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា​ស្ត្រី​ខាងលើនេះ​បាន​ជិះ​ម៉ូតូ​ខុស​ហើយ ដល់ពេល​នគរបាល​ហៅ​ផាកពិន័យ មិន​ព្រម​ឈប់​៕S/

​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​បញ្ច្រាស់​ផ្លូវ​ហើយ​បុក​នគរបាល​ម្ដុំ​ផ្សារ​ចាស់​ក្រុង​សៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម