​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

1389
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​រក្សាទុក​នៅ​សារធាតុ​ញៀន​ជាមួយ​វត្ថុតាង​មួយចំនួន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​។​

លោក​ឡុង​យឹ​ង​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​។​ការឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​ក្រចេះ​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​ដោយមាន​ការសម្របសម្រួល ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ​។​

​ជនសង្ស័យ​ចំនួន​៤​នាក់​ឈ្មោះ​អៀម សុវណ្ណ​ដា​រ៉ា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ឈ្មោះ អៀម ធីតា ភេទ​ស្រី អាយុ​២៧​ឆ្នាំឈ្មោះ​ឡុង​ភា​រម្យ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំឈ្មោះ​សឿ​រៀប​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​មុខរប​(​យោធា​)​។​ចាប់បាន​វត្ថុតាង​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​កាំភ្លើង​កែច្នៃ​មិនទាន់រួច​ចំនួន​០១​ដើម​,​កាំភ្លើង​កែច្នៃ​(​កាំភ្លើង​ខ្យល់​)១​ដើម​;​ដែក​ចំនួន​២;​កាំបិត​៤​តូច​១,​ទូរស័ព្ទ​២​គ្រឿ​នឹង​ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​។​

លោក​បាន​បន្តថា​ប​ច្ចុ​ប្ប​ន្ជ​ន​សង្ស័យ​និង​វត្ថុតាង​ឃាត់ខ្លួន​និង​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៤​នាក់​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/


​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម