​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០៨​គ្រួសារ

824
ចែករម្លែក

​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៨​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​និង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១០៨​គ្រួសារ មកពី​ឃុំ​ចំនួន​៧ ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច​តែង​គិតគូរ​ជានិច្ច អំពី​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង​គ្រប់ៗ រូប​ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៍​សំបុរ​ឫ​និន្នាការ​នយោបាយ​ឡើយ​។​

​ជាមួយគ្នា​នោះដែរ​លោក​ក៏បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចូលរួម​លុបបំបាត់​គ្រឿងញៀន​ឲ្យ​អស់​ចេញពី​មូលដ្ឋាន ភូមិ​-​ឃុំ​របស់​យើង ដោយ​ធ្វើ​ការណែនាំ​កូនចៅ​ឲ្យ​ជៀស​ឆ្ងាយ ពី​គ្រឿងញៀន ។​ត្រូវ​សហការ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ស្តីពី​ការជួញដូរ ការចែក​ចាយ និង​ការប្រើប្រាស់ ធ្វើយ៉ាងណា​ឲ្យ​ភូមិ​ឃុំ​របស់​យើង​គឺជា​ភូមិ​មួយ ដែល​គ្មាន​ការប្រើប្រាស់​គ្រឿងញៀន​។​

អំណោយ​ដែល​ចែកជូន​នៅពេលនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ មុង​១ ទឹកត្រី​១​យួរ​និង​អាវ​១​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម