នគរបាល​ស្រុក​សូទ្រនិគម ឃាត់​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​០១​គ្រឿង​ប្រគល់ឲ្យ​មេព្រៃ​

831
ចែករម្លែក

​ដោយ​ : បាយ័ន​/​សៀមរាប ៖ រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង ពណ៌​ទឹកប្រាក់ បាន​ដឹកឈើ​កែឆ្នៃ​ខុសច្បាប់ ត្រូវបាន នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម បាន​ចុះបង្ក្រាប​និង​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើ​នៅ​នៅ​ចំណុច​ផ្សារ​សំរោង ក្នុងស្រុក​សូទ្រនិគម​។​

​ការចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​២៤ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​ផ្សារ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា រថយន្ត​ដឹកឈើ​កែឆ្នៃ​ខុសច្បាប់​ខាងលើនេះ គឺ​ដឹកឈើ​ចេញពី​ស្រុក​ឆែប ខេត្តព្រះវិហារ ឆ្ពោះ​ខេត្តបន្ទាយមានជ័យ​។ ​រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២A ១២១០ ដែល​អ្នកបើក​បររថ​យន្ត មាន ឈ្មោះ ហ៊ឹម ហុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​បានន​បញ្ជា​ក់ថា ក្រោយពី​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​កែឆ្នៃ​ខុសច្បាប់​ខាងលើ​រួចមក ជា​លទ្ធផល​សមត្ថកិច្ច​បាន​រាប់​ឈើ រួមមាន​ឈើ​ផ្ចឹក​កែឆ្នៃ បង្អួច ចំនួន ២០​វង់ ស្មើ ៤០​សន្លឹក​, ទ្វា​ចំនួន ៣០​សន្លឹក និង​គ្រោងទ្វា​ចំនួន​៣០​គ្រោង ។​ ចំពោះ​វត្ថុតាង និង​មធ្យោបាយ​ដឹកជញ្ជូន រួមទាំង​អ្នកបើកបរ​រថយន្ត ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រី នៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សូទ្រនិគម ដើម្បី​អនុវត្ត​ទៅតាម​និតិ​វិធី ដោយ​អនុលោម​ទៅតាម ច្បាប់ ស្តីពី​ព្រៃឈើ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម