ប្រទះឃើញ​សព​បុរស់​ម្នាក់​ស្លាប់​អណ្តែត​ទឹកស្រះ​នៅ​ស្រុក​ថ្ពង​

1066
ចែករម្លែក

​ដោយ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ​៖ ​ពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ក្នុង​ស្រះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ទំនប់ទឹក​ក្នុងភូមិ​ស្តៅ​វស្សា​ ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ​ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៤ ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ សាយ សេន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្នួល ឃុំ​ទ័ព​មាន​ហើយ​បានមក​ស្នាក់​នៅផ្ទះ​ម្តាយ​ក្នុងភូមិ​ស្តៅ​វស្សា ឃុំ​ទ័ព​មាន​។​

ប្រភព​ដដែល​បន្តថា​ លុះដល់​ពាក់កណ្តាល​យប់​ក៍​រត់​ចេញពីផ្ទះ​ម្តាយ​បាត់​មិនដឹង​ទៅ​ទីណា​។ ​រហូតដល់​វេលា​ម៉ោង​ខាងលើ​ម្តាយ​និង​បងប្អូន​ដើររក​ស្រាប់តែ​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹក​នៅ​ចំណុច​ខាងលើ​។​ ពេលនោះ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះមក​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច្ច័យ​ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន​រួច​ក៏​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម