សម្តេច​ក្រឡាហោម​សខេង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​

931
ចែករម្លែក

​ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៨​មាន​រៀបចំ​កិច្ចប្រជុំ​ការងារ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​អនុវត្ត​ទឹ​សដៅ​បន្ត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​សខេង​អ​និ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តបាត់ដំបង​។​

​លោក​ច័ន្ទ​សុផល​ប្រធាន​គណៈ​កម្ម​ធិ​ការ​គណបក្ស​ខេត្ត​និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​បានបញ្ជាក់​អំពី​លទ្ធផល​ម​នៃ​កាបោះឆ្នោត​ទូទាំង​ខេត្ត​មាន​អ្នក​ចុះឈ្មោះ​បោះ​​ឆ្នោត​ចំនួន​៥៦៥.០៤៤​នាក់​។​ក្នុង​នោះបាន​ទៅ​បោះឆ្នោត​៤៣.៨៣៩០​នាក់​ស្មើ​៧៨​ភាគ​​រយ​សន្លឹកឆ្នោតបានការ៥៤០.៦៣១៩សន្លឹកសន្លឹកឆ្នោត​មិនបានការ​៣២.៤៨៤​នាក់​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សម្លេងឆ្នោត​គាំទ្រ​២៩.៩៤៧៤​សម្លេង​ស្មើ​៧៤​ភាគរយ​ធៀប​នឹង​សន្លឹកឆ្នោត​បានការ​ស្មើនឹង​៨២​ភាគរយ​បើ​ប្រៀបធៀប​នឹង​សមាជិក​មានឈ្មោះ​បោះឆ្នោត​។​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង​យើង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៨​អាស​នះ​លើ​៨អាស​នះ​ដោយមាន​មធ្យម​ភា​ភ​ធំ​បែងចែក​លើក​ទី​៣​ចំនួន​៣៧.១៩៣​សម្លេង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៣​សម្លេង​ឆ្នោ ត​កើនឡើង​៧៥.៧៤១​សម្លេង​។​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​សម្លេងឆ្នោត​កើនឡើង​៩២.០៤៦​សម្លេង​។​

​ក្នុងឱកាស​នោះដែរ​មានការ​ឡើង​ចាប់អារម្មណ​និង​បង្ហាញ​ពីបទ​ពិសោធន៍​ក្នុងការ​ដឹកនាំ​ការចូលរួម​បោះឆ្នោត​ជាច្រើន​អាណត្តិ​មកហើយរ​ប់​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​និង​ក្រុមការងារ​ចុះជួយ​ឃុំ​មួយចំនួន​និង​ប្រគល់​បាច់ផ្កា​ជូ​សម្តេច​ក្រឡាហោម​សខេង​ផងដែរ​ព្រមទាំង​មាន​បាយ​សាមគ្គី​មួយពេល​យ៉ាង​ឆ្ងាញ់​ពិសារ​ដោយមាន​ក្រុម​តន្ត្រីសម័យ​ល​រង​កំដរ​ផងដែរ​៕S/

​សម្តេច​ក្រឡាហោម​សខេង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​


ទីតាំងផ្សាយពាណិជ្ជកម្ម