​ពលករ​ខ្មែរ​ជាង​១​ម៉ឺន​នាក់​ជា​អ្នកនេសាទ​សមុទ្រ​នៅ​ប្រទេស​ថៃ

1165
ចែករម្លែក
  • 18
    Shares

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​តាមរយៈ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ត្រាត​ប្រទេស​ថៃ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្លែងថា​បច្ចុប្បន្ន​ខេត្ត​ត្រាត​មាន​ពលករ​ខ្មែរ​ជាង​១​ម៉ឺន​នាក់​កំពុងធ្វើការ​លើ​ទូក​នេសាទ​សមុទ្រ​របស់​ថៅកែ​ថៃ​។​ភាគច្រើន​ពលករ​កម្ពុ​ជាមាន​ឯកសារ​បញ្ជាក់​ស្របច្បាប់​ក្រោយពី​មន្ត្រី​ក្រសួង​ការងារ និង​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​កម្ម​ចុះ​សម្រប សម្រួល​ដោះស្រាយ​ជូន​ពួកគាត់​។​

​ពលករ​នេសាទ​កម្ពុជា​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ដែល​កំពុង​បម្រើ​ការងារ​ជា​អ្នកនេសាទ​សមុទ្រ​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ ជាប់​នឹង​ខេត្តកោះកុង​ព្រំដែន​អន្តរជាតិ​ប្រទេស​កម្ពុជា​។ បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ពលករ​ខ្មែរ​ភាគច្រើន​មាន​ឯកសារ​បញ្ជាក់​ស្របច្បាប់​គឺ​នៅតែ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​អាជ្ញាធរ ស្វែងរក​ផ្តល់​ភាពស្របច្បាប់​ជូន​ពួកគាត់​។​

​ក្នុង​ដំណើរ​បេសកម្ម​ការងារ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៣ ខែកញ្ញា ថ្មីៗ​នេះ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​កម្ពុ​ជា​។

អមដំណើរ​ដោយ​លោកស្រី​អភិបាលខេត្ត​កោះកុង​ផង​នោះបាន​ថ្លែងថា​ការងារ​នេសាទ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ការងារ​មួយ​ដ៏​ស្មុគស្មាញ​និង​លំបាក​គ្រប់គ្រង​ដែល​រដ្ឋាភិបាល​ផ្តោត​យកចិត្តទុកដាក់​សម្រប​សម្រួល​ដោះស្រាយ​។​ដូច្នេះ​ទើប​កម្ពុជា​ចង់​ទទួល​ព័ត៌មាន​ផ្លូវការ​មួយ​លើ​ដំណើរ​ការរៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​របស់​ភាគី​ថៃ​សម្រាប់​ផ្តល់​ប្រយោជន៍​ជូន​ពលករ​ខ្មែរ​និង​ថៅកែ​ក្រុមហ៊ុន​។​

លោកស្រី​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បន្ថែមទៀតថា កន្លងទៅ លោកស្រី​មាន​ព័ត៌មាន​ថា ពលករ​ខ្មែរ​រហូតដល់​ទៅជា​ង​១.៧០០​នាក់​នៅ​សមាគម​នេសាទ​សមុទ្រ​ខេត្ត​ត្រាត​ពុំទាន់​មាន​ឯកសារ​បញ្ជាក់​ផ្លូវច្បាប់​ត្រឹមត្រូវ​និង​អាច​រង់​ការរំលោភបំពាន​សិទ្ធិ​ជាដើម​។​ប៉ុន្តែ​ជាង​១​មុននឹង​លោកស្រី​ចុះមក​ពិនិត្យ​ត្រូវបាន​មន្ត្រី​កម្ពុជា​និង​ភាគី​ថៃ​ផ្តល់ដំណឹង​ថា​បានរៀបចំ​បែបបទ​ធ្វើលិខិត​ឯកសារ​ស្របច្បាប់​ជិត​បញ្ចប់​អស់ហើយ​។​

​ទោះយ៉ាងណា​លោកស្រី​នៅតែ​ចង់​សិក្សា​ស្វែង​បន្ថែមទៀត​អំពី​នីតិវិធី​ទាំងនោះ​ហេតុ​អី​ឆាប់រហ័ស​ដូច្នេះ​។​ជាក់ស្តែង​ការបំពេញ​ឯកសារ​ខាងលើ​ជា​BorderPass​ព្រំដែន​ប៉ុណ្ណោះ​។​ហើយ​ការប្រើប្រាស់​បណ្ណ​ព្រំដែន​នៅ​មិនទាន់​គ្រប់លក្ខណៈ​ចំពោះ​យន្ត​ដោះស្រាយ​ភាពស្របច្បាប់​ជូន​ពលករ​ខ្មែរ​នៅឡើយ​ទេ​។​

​លោកស្រី ជូ ប៊ុន​អេង ក៏បាន​ស្នើ​ទៅ​អាជ្ញាធរ​ភាគី​ថៃ​ដែរ បើ​ពលករ​ខ្មែរ​រស់នៅក្នុង​ប្រទេស​ថៃ មាន​បញ្ហា​អ្វីមួយ​សូមឱ្យ​ភាគី​ថៃ​ជួយ​សម្របសម្រួល​ដល់​ព​លករ​ខ្មែរ​ផង​ឬ​ផ្តល់​ជា​ព័ត៌មាន​ពិតប្រាកដ​មក​អាជ្ញាធរ​កម្ពុជា​ភ្លាមៗ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ចប់​។

​លោក សាន់​សេន សេរី​រ៉ាត់ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ត្រាត ប្រទេស​ថៃ បានឱ្យដឹងថា អាជ្ញាធរ​ថៃ​កំពុង​រៀបចំ​នីតិវិធី​ចុះ​ប​ញ្ចី​ទូក​និង​កម្មករ​នេសាទ​ដោយ​ច្បាស់លាស់​ដោយ​អាច​ភាគី​អាជ្ញាធរ​កម្ពុជា​ទទួលយក​បាន​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​ខណៈ​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នេសាទ​សមុទ្រ​ចាប់ពី​២​ទៅ​៣​ឆ្នាំ​ឡើង​ខ្លះ​មាន​និង​ខ្លះទៀត​នោះ​ពុំទាន់​មាន​ឯកសារ​ស្របច្បាប់​នៅឡើយ​។​

លោក សេរី​រ៉ាត់ ក៏​ពេញ​ចិត្តនឹង​ដំណើរ​បេ​ក​សកម្ម​របស់​មន្ត្រីជាន់ខ្ពស់​កម្ពុជា លើ​សិក្សា​ស្វែងយល់ និង​ដោះស្រាយ​ផ្តល់​ឯកសារ​ស្របច្បាប់​ជូន​ពលករ​ខ្មែរ​ជៀសវាង​មាន​បញ្ហាលំបាក​ជួយសង្គ្រោះ​នៅពេល​មាន​បញ្ហា​ណាមួយ​កើតមានឡើង​។​

ដោយឡែក​លោក​សេង​ផាត​ពលរដ្ឋ​មកពី​ខេត្តបាត់ដំបង​និង​យុវជន​តាន់​ឡា​មកពី​ខេត្តកំពត​សព្វ​ថ្ងៃជា​ពលករ​ខ្មែរ​ដែល​បម្រើការ​ចុះទូក​នេសាទ​នៅ​ខេត្ត​ត្រាត​បាន​លើកឡើងថា​ពួកគាត់​មាន​ប័ណ្ណ​ការងារ​លិខិតឆ្លងដែន​ដែល​ទទួលស្គាល់​ពី​ក្រសួង​ការងារ និង​រដ្ឋាភិបាល​កម្ពុជា ទើប​អាច​ធ្វើការ​ជា​អ្នកនេសាទ​នៅ​ប្រទេស​ថៃ​បាន​។

​ករណី​ផុតកំណត់​ប្រើប្រាស់ ពួកគាត់​នឹង​បំពេញបែបបទ​បន្តទៀត​។​ក្រុម​ពលករ ឱ្យដឹង​ដែរ​ថា រីឯ​ថៅកែ​ក្រុមហ៊ុន​បើកប្រាក់​ខែ​ជូន​ពួកគាត់​ទៀងទាត់​ជួន​១​ម៉ឺន​បាត​ក្នុង​១​ខែ​ឬ​លើស​នេះ​ក៏មាន​គ្មាន​បង្គំ​ឱ្យធ្វើ​ការ​លើស​ម៉ោង​ទេ​គឺមាន​ពេលវេលា​សម្រាក​ត្រឹមត្រូវ​។​ប្រាក់ខែ​ដែល​បានមក​ផ្ញើមក​ម្តាយ​ឱ​ពុក​និង​ប្រពន្ធ​នៅ​ស្រុកកំណើត ក៏ដូចជា​ទុក​នៅ​ខ្លួនឯង​ខ្លះ​។

​បើតាម​លោកស្រី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដើម្បី​កាន់តែ​ទទួល​ព័ត៌មាន​ច្រើន​ពី​ភាពល្អប្រសើរ និង​ចង់ដឹង​បញ្ហា​ប្រឈម​នានា​របស់​ពលករ​ខ្មែរ​ពិសេស​បញ្ហា​ការជួញដូរ​មនុស្សលោក​ស្រី​ដឹកនាំ​ក្រុមការងារ​ជំនាញ​នឹង​បន្តទៅ​បេសកម្ម​ទៅកាន់​ខេត្ត​ដ៏ទៃទៀត​ក្នុងប្រទេស​ថៃ​នាពេលខាងមុខ​៕S/

​ពលករ​ខ្មែរ​ជាង​១​ម៉ឺន​នាក់​ជា​អ្នកនេសាទ​សមុទ្រ​នៅ​ប្រទេស​ថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម