បង្ក្រាប​និង​បញ្ជូនទៅ​ឃុំខ្លួន​ជនសង្ស័យ​៧​នាក់ ករណី​គ្រឿងញៀន នៅ​ស្រុក​ថ្មពួក​

1347
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្ទាយឆ្មារ បាន​ស្រាវជ្រាវ ឆ្មក់ ចុះបង្ក្រាប រួច​កសាង​សំណុំ​បញ្ជូន​ឲ្យ​តុល​ការ​ខេត្ត ចេញ​ដីកា​ឃុំឃាំង​ខ្លួន​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨ នូវ​ជនសង្ស័យ​ដែល​បាន​លួច​ជក់​គ្រឿងញៀន​បាន​ចំនួន​៧​នាក់​។​

​លោក សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ចម្រុះ​បង្ក្រាប​បានជា​បន្តបន្ទាប់ នៅ​ជើងភ្នំ​ដងរែក​ស្ពាន​អូ​តា​ទ្រី ក្នុងភូមិ​ដងរែក​ឃុំ​បន្ទាយឆ្មារ​, នៅ​ចំនុច​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត និង​នៅ​ភូមិ​សាមគ្គី​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៣-២៤​ខែកញ្ញា​។ ក្នុងនោះ ជនសង្ស័យ ៣​នាក់​ដំបូង​បង្ក្រាប​នៅ​ចំណុច​ស្ពាន​អូរ​តា​ទ្រី មាន : ១-​ឈ្មោះ សុខ ឆៃ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។ ២-​ឈ្មោះ សូត្រ តឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៣- ឈ្មោះ ហ៊ាង សុភាក់ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៣​នាក់ រស់នៅ​ភូមិ​ដងរ៉ែក​ដូចខាងលើ​។​

​នគរបាល​ជំនាញ​ធ្វើការ​សាកសួរ សមត្ថកិច្ច​បាន​បន្ត​ចាប់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀន​បាន​២​នាក់​ទៀត : ១- ឈ្មោះ គៀត ប៊ុត ប្រុស អាយុ​៣៧​ឆ្នាំ​។ ២- ឈ្មោះ រ៉ា​ក់ ណាវី អាយុ​២៩​ឆ្នាំ ជា​សង្សារ​របស់​ឈ្មោះ​គៀត​ប៊ុត​។ គឺ​បង្ក្រាប​នៅ​ចំនុច​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ដដែល​។ នគរបាល​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​១-​ថ្នាំញៀន​(WY) ចំនួន​១០​គ្រាប់​។ ២-​ម្សៅ​ក្រាម​សរ​ថ្លា​ចំនួន​០៥​ថង់​។ ៣-​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​

​លោក​អធិការ​អោយដឹង​បន្តថា កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ ឈ្មោះ គៀត ប៊ុត ទៅកាន់​លំនៅដ្ឋាន ដែល​គេ​ស្នាក់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ហើយ​បង្កើត​គណៈកម្មការ មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​៨០៧ និង​លោក​មេភូមិ ធ្វើការ​ឆែកឆេរ​លំនៅ​លំនៅដ្ឋាន​រកឃើញ​វត្ថុតាង​រួមមាន​: ១- ថ្នាំញៀន​(WY) ចំនួន​៨​គ្រាប់ ២-​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​៣​ថង់ និង​៣​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ។​៤-​ដប​ជក់​ថ្នាំញៀន​ចំនួន​១​និង​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជក់​គ្រឿងញៀន​បាន​ចំនួន​១​នាក់​ទៀត ឈ្មោះ ហ៊ីម ចាន់ ប្រុស​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​នោះ ។​

​តម​ក កម្លាំង​នគរបាល​ជំនាញ​បន្ត​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​១​នាក់ ទៀត ឈ្មោះ ឃឿន ស្រី​មិន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ។ និង​បន្ត​ចុះ​ឆែកឆេរ​លំ​លំនៅដ្ឋាន រកឃើញ​វត្ថុតាង​: ១-​ថ្នាំញៀន​គ្រាប់​(WY) ពណ៍​ក្រហម​ស្រោប​ក្នុង​ថង់​ផ្លាស់​ស្ទិ​ច​ពណ៍​ខៀវ ចំនួន​៦០៧​គ្រាប់​។ ២- ម្សៅ​ក្រាម​សរ​ថ្លា ចំនួន​៦​កញ្ចប់ ច្រក​ក្នុង​ថង់ព​ណ៍ស​ថ្លា លាក់​ក្នុង​ធៀង​ត្នោ​តុ​។ ៣- ថ្នាំញៀន​គ្រាប់​(WY) ពណ៍ ស្រោប​ក្នុង​ថង់​ផ្លាស់​ស្ទិ​ច​ពណ៍​ខៀវ​ចំនួន​១​ថង់ ស្មើរ​និង​១១​គ្រាប់ និង​ច្រក​ក្នុង​បំពង់​បឺត​កន្លះ​ថង់​ចំនួន​២​កំណាត់ ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍សរ​ថ្លា ច្រក​ក្នុង​បំពង់​បឺត​ចំនួន​១២​កំណាត់ ក្នុង​ផ្ទះបាយ របស់​ជនសង្ស័យ​។ ៤- ប្រាក់​បាត​ចំនួន ៣.០០០​បាត ៥​ប្រាក់​ខ្មែរ ចំនួន​២៥០.០០០​រៀល និង​ទូរស័ព្ទ​១៩​គ្រឿង​។​

​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវ​កម្លាំង​ជំនាញ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បន្ត​ចាត់​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចេគ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម