មនុស្ស​ស្លាប់​៨​នាក់ របួស​២០​នាក់ ក្នុង​គ្រោះ​ចរាចរណ៍​១៣​លើក ថ្ងៃទី​២៤​កញ្ញា​

1149
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៣​ដល់​ម៉ោង​២​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៣​លើក​(​យប់​៧​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​១៦​នាក់ (​ស្រី​៣​នាក់​)​និង​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។​

​របាយការណ៍​បាន​បង្ហាញថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន ២៦​គ្រឿង រួមមាន ម៉ូតូ ចំនួន​១៧​គ្រឿង​,​រថយន្ត​ធុន​តូច ចំនួន​៧​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​២១​នាក់​(​យប់​១០​នាក់​)​។​

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមានៈ ល្មើស​ល្បឿន ៦​លើក (​ស្លាប់​៤​នាក់​), មិន​គោរព​សិទ្ធ ៣​លើក​(​ស្លាប់​ម្នាក់​),​ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​),​ប្រជែង​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក​(​ស្លាប់​២​នាក់​)​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​២៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន​១៩៧​លើក ស្លាប់​ចំនួន​៩៦​នាក់ របួស​សរុប​ចំនួន​២៦២​នាក់ របួសធ្ងន់​១៩៨​នាក់ របួសស្រាល​ចំនួន​៦៤​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម