ធ្លាប់​ឆក់​គេ​ញ៉ាម ឥឡូវ​ឆក់​ទៀត​មានអី​ភ្លាត់ស្នៀត​ពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

820
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ប្រជាពលរដ្ឋ​បាន​ហើយ​តែ​រត់​មិន​រួច​។ ករណីនេះ កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាងជើង​ផ្សារ​អ៊ី​អន​២ លើផ្លូវ​បេតុង ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

​ជនសង្ស័យ​ឈ្មោះ ម៉ៅ ទី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​។ ចំណែក​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​ទេ (​រត់រ​រួច​) ចំណែក​ជនរងគ្រោះ​មានឈ្មោះ ម៉ៃ ពៅ ភេទ​ស្រី​អាយុ​២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​ហេង​លី ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​និង​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ប្រព​ភ​ពី​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER ពណ៌​ខ្មៅ​លាយ​ក្រហម​អត់​ស្លាក​លេខ ជិះ​ឌុប​គ្នា​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ចូលទៅ​ផ្សារ​អ៊ី​អន​២ លុះដល់​ផ្លូវ​ចូល​នាង​ក៏​បង្អង់​ល្បឿន​បំ​រ៉ុង​បត់​ឆ្វេង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា BeAT ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GO 5857 ជិះ​មកពី​ក្រោយ​ហើយ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប ពី​ជនរងគ្រោះ​ធ្វើ​ឲ្យ​នាង​ដួល​ម៉ូតូ​រងរបួស​ស្រាល​។​

​ប្រភព​បន្តថា ពេលនោះ​នាង​បាន​ស្រែ​ថា​ចោរៗ ហើយ​ជនសង្ស័យ​បាន​ព្យាយាម​បើក​ម៉ូតូ​រត់ ប៉ុន្តែ​ត្រូវ​អ្នកដំណើរ​ឃើញ​សភាព​បែបនេះ ក៏​បើករថយន្ត​ដេញ​កៀ​បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ម៉ូតូ ទើប​ពលរដ្ឋ​នាំគ្នា​ចាប់បាន​ម្នាក់ ចំណែក​ម្នាក់ទៀត​រត់​រួច​។​

​នារី​រងគ្រោះ​បាន​ប្រាប់ថា នៅក្នុង​កាបូប​ដែល​ជនសង្ស័យ​ឆក់​មិនបាន​សម្រេច​នោះ​មាន លុយ​តិច​ទួ​ច ទូរស័ព្ទដៃ​១​គ្រឿង និង​កាត​អេ​ធ​អឹម​ប៉ុណ្ណោះ​។ ក្រោយមក ក៏មាន​កម្លាំង​សមត្ថកិច្ច​ដែល​ល្បាត​នៅ​ទីនោះ ចុះមក​ដល់​បាន​នាំខ្លួន​ជនសង្ស័យ និង​នារី​រងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម