​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ខូច​សតិ​ចង​.​ក​សម្លាប់ខ្លួន​

1180
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បុរស​ចំណាស់​ម្នាក់​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​រហូតដល់​ខូច​សតិ គិត​អ្វី​លែងចេញ​យក​ក្រមា​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ​។​ហេតុការណ៍​ធ្វើអត្តឃាត​នេះ​នៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៤​ខែកញ្ញា ឆ្នាំ​២០១៨ ។​

​អត្តឃាត​ជន​ឈ្មោះ​ម៉ៅ​សា​វួ​ន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​មុ​របរ​កសិករ​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បាន​ចងក​នៅលើផ្ទះ​របស់ខ្លួន​។​ចង​នឹង​ក្រមា​ជាប់​ធ្នឹម​ផ្ទះ​កម្ពស់​៣​ម៉ែត្រ​បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​។​ក្រុមគ្រួសារ​បាន​ប្រាប់​ឱ្យដឹងថា​ជន​អត្តឃាត​តែង​ផឹកស្រា​ស្រវឹង​ជាប្រចាំ​រៀងរាល់ថ្ងៃ​នឹងមាន​ស្មារ​រ​តី​មិន​នឹងនរ​ចេះតែមាន​ការភ័យខ្លាច​តែងតែ​រត់​ម្តងៗ​។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​សាកសព​និង​ពិនិត្យ​កន្លែងកើតហេតុ​ហើយ​បាន​សាកសួរ​បំភ្លឺ​ពី​ក្រុមគ្រួសារ​នៃ​សព​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតមែន ហើយ​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម