​រថយន្ត​ឈប់​ចត​តាមផ្លូវ​ម៉ូតូ​បុក​ពីក្រោយ​ស្លាប់​ម្នា​ក់នៅ​ស្រុក​ពួក​

939
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​បុរស​ជា​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​បន្ទាប់ពី​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​មួយគ្រឿង​បាន​ឈប់​ចត​តាមផ្លូវ​ដោយ​ពុំមាន​ភ្លើង​សញ្ញា​សំគាល់​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​គោក​ដូង​ឃុំ​ពួក​ស្រុក​ពួក​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​២០​ថ្ងៃទី​២៤ ខែកញ្ញា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​បាន​និយាយថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ខាងលើនេះ គឺ​ស្រប​ទិស​គ្នា​ពី​ទិស​លិចទៅ​ទិស​កើត ដោយឡែក​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម​៣A៣៩៤០​បាន​ឈប់​លើ​ទ្រូងផ្លូវ​ដោយ​ពុំមាន​ភ្លើង​សញ្ញា​សំគាល់​នោះទេ​។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​ម៉ូតូ​ម៉ា​កនិច ពណ៌​ស សេរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​ឈ្មោះ សុ​យ ម៉េង​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្ន​ស្នាក់នៅ​ខេត្តសៀមរាប មុខរបរ ជាងគំនូរ បាន​បុក​រថយន្ត​ពីក្រោយ​បណ្តាល​អោយស្លាប់​និង​កន្លែងកើតហេតុ អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន ខូចខាត​ម៉ូតូ​ទាំងស្រុង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម