នាយករដ្ឋមន្ត្រី​នូវ៉ែល​សេ​ឡង់​នាំ​ទាំង​កូន​អាយុ​៣​ខែ​និង​ប្តី​ចូល​មហាសន្និបាត​អង្គការសហប្រជាជាតិ​

1200
ចែករម្លែក

នាយករដ្ឋមន្រ្តីនូវ៉ែលសេឡង់ ដែលល្បីម្តងមកហើយដោយសារកើតកូនក្នុងពេលកាន់តំណែង បានបង្កចំណាប់អារម្មណ៍ជាថ្មីកាលពីថ្ងៃចន្ទទី២៤កញ្ញា នៅពេលលោកស្រីនាំទារិកាអាយុ៣ខែចូលក្នុងសាលប្រជុំរបស់សន្និបាតអង្គការសហប្រជាជាតិ។

លោកស្រី ចាស៊ីនដា អាដឺន អាយុ៣៨ឆ្នាំ ជាមេដឹកនាំពិភពលោកទី២ ដែលបានផ្តល់កំណើនកូនក្នុងពេលកាន់តំណែង។ស្រ្តីទី១ គឺសពលោកស្រី បេណាហ្ស៊ី ប៊ូតូ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដែលបានកើតបានកូនស្រីផងដែរពេលោកស្រីធ្វើជានាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៩០។

នាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានគេថតបានពេលថើបនិងលើករលាក់កូននីវ៉េ(Neve)ចុះឡើងនៅក្នុងសាលធំនៅជាប់ដៃគូស្នេហ៍លោក ក្លាក ហ្គេហ្វដ ក្នុងកិច្ចប្រជុំមួយដែលលោកស្រីក៏បានឡើងថ្លែងសុន្ទរកថាផងដែរ។

នាយករដ្ឋមន្រ្តីនូវ៉ែលសេឡង់ អង្គុយជាមួយកូនស្រី មុនឡើងថ្លែងនៅជំនួប Nelson Mandela Peace Summit ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នៅបុរីញូវយ៉កកាលពីថ្ងៃចន្ទ

ហ្គេហ្វដ ដែលជាម្ចាស់កម្មវិធីទូរទស្សន៍មួយ បានថតបង្ហោះរូបភាពកូនរបស់លោកជាមួយនឹងកាតសម្គាល់ខ្លួនរបស់វាជា”ទារិកាទី១របស់នូវ៉ែលសេឡង់”

អាដឺន បានក្លាយជានាយករដ្ឋមន្រ្តីនូវ៉ែលសេឡង់ កាលពីខែតុលាឆ្នាំមុន នៅពេលតែ៣ខែបន្ទាប់ពីលោកស្រីចូលដឹកនាំគណបក្សពលករ ។លោកស្រីបានវិលមកធ្វើការវិញក្រោយសម្រាកមាតាភាព៦សប្តាហ៍។

លោកស្រីបានប្រកាសអោយដឹងតាំងពីមុនមកម្ល៉េះ ថាលោកស្រីនឹងធ្វើដំណើរទៅចូលរួមមហាសន្និបាតនៅក្រុងញូវយ៉កទាំងគ្រួសារ ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម