​ពលរដ្ឋ ប្រទះឃើញ​សព​អណ្ដែត​ទឹក​នៅ​ស្រុក​កៀនស្វាយ​

938
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​ទឹកទន្លេ​បាសាក់ ភូមិ​ព្រែក​ស្វាយ​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ ។

សព​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មាឌធំ កម្ពស់​ប្រហែល​១.៧០​ម៉ែត្រ​សក់រួញ​អង្គា​រ៍​ដី កាត់​ខ្លី​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ប្រផេះ​ម៉ាក​NIKE​នៅ​ពីមុខ ស្លៀកខោ​ក្រណាត់​ក្រឡា​ការ៉ូ​ពណ៌​ខ្មៅ ។​

​មន្ត្រីនគរបាល​ស្រុក​កៀនស្វាយ​បានបញ្ជាក់​ថា​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឈើទាល​ថា មាន​សព​អណ្តែត​ទឹក​នៅ​ចំណុចកើតហេតុ ។

ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​គ្រូពេទ្យ​ប្រចាំ​ឃុំ​ចុះ​ពិនិត្យ​សព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​ទេ ។​

​តាម​ការសន្និដ្ឋាន​រប​ស់លោក​គ្រូពេទ្យ និង​ផ្នែក​ជំនាញ ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក ។ ក្រោយ​ពិនិត្យ​ចប់សព្វគ្រប់​សមត្ថកិច្ច​សព​ប្រគល់ជូន​អាជ្ញាធរ​មូលដ្ឋាន​កប់​នៅ​ចំណុច​វត្ត​ស្រែអំពិល ដើម្បីឱ្យ​សាច់ញាតិ​មក​ទំនាក់ទំនង​តាម​ក្រោយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម