ហាងឆេង​ជ្រូក​មិន​ព្រួយ​ឡើងថ្លៃ​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ​ទេ​

1768
ចែករម្លែក

​ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​បើទោះបី​រដូវ​ភ្ជុំបិណ្ឌ​តម្រូវការ​សាច់ជ្រូក​ច្រើនយ៉ាង​ណាក៏ដោយ ក៏​ការផ្គត់ផ្គង់​បំរើ​ទីផ្សារ​មិន​ខ្វះ​ទេ​។​ បើ​ជ្រូក​ក្នុងស្រុក​ផ្តល់​មិន​គ្រប់គ្រាន់ ក៏មាន​ជ្រូក​នាំចូល​ពី​ប្រទេសជិតខាង​យើង​ផងដែរ​។​

​លោក​ ស្រ៊ុន ពៅ​ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​បានអោយ​រស្មី​កម្ពុជា​ដឹងថា ​តម្លៃ​ជ្រូក​ទីផ្សារ​បច្ចុប្បន្ន​នៅ​រក្សា​ដដែល​គឺ៨០០០​ទៅ​ជាង៩០០០​រៀល​ក្នុង១​គី​ឡូក្រាម​ជ្រូក​រស់​ ។ ​តម្លៃ​ប៉ុណ្ណឹង​គឺ​បាន​ជ្រូក​នាំចូល​ជួយ​បំពេញបន្ថែម​ប្រមាណ​១០០០​ទៅ១៤០០​ក្បាល​ក្នុង១​ថ្ងៃ​។​

លោកបន្ដថា បើទោះបី​នាំចូល​ជ្រូក​ពី​ខាងក្រៅ​ចំនួន​ប៉ុណ្ណឹង​មកឲ្យ​ទីផ្សារ​កម្ពុជា​ក៏ដោយ ក៏​​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​នៅមាន​ចំណេញ​អាច​ទទួលយកបាន​ ។​ លោក​ពៅ​បន្ថែមថា​ឈ្មួញ​នាំ​ជ្រូក​ចូល​ស្របច្បាប់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​តែង​សុំ​ទៅ​ក្រសួងកសិកម្ម​ដាក់​ចំនួន​តែ១០០០​ក្បាល​ទេ​។​ ដល់ពេល​ដឹកនាំ​ចូល​មាន​ជ្រូក​អត់អាជ្ញាបណ្ណដល់​ទៅ៤០០​ទៅ​៥០០​ក្បាល​ក៏មាន​ដឹក​ជា​រៀងរាល់ថ្ងៃ​។ ​នេះ​ជា​សមត្ថកិច្ច​ពេទ្យសត្វ ។ ​តែ​អ្វី​ជា​រឿង​គួរឲ្យ​ព្រួយ​បារ​ម្មណ៍​គឺ​ឥឡូវនេះ ​ប្រទេស​ចិន​កំពុង​ផ្ទុះ​ជម្ងឺ​ជ្រូក​ម្យ៉ាង​ឈ្មោះ​ហៅថា ​តេស្ត​អាហ្វ្រិក ធ្វើឲ្យរីក​រាលដាល​ជម្ងឺ​នេះ​នៅ​ខេត្ត​ជាច្រើន​នៅ​ចិន ​។ ​ជម្ងឺ​នេះ​ឆ្លងតាម​អ្វីៗ​ទាំងអស់ ​។ ​ដឹក​តាម​ឡាន​ឆ្លង​ឡាន​ ។ ​មនុស្ស​ប៉ះ​វា​ឆ្លង​ដល់​មនុស្ស​ភ្លាមៗ​តែម្តង ​។ ​វា​ឆ្លង​លឿន​ជាទីបំផុត​។​

​លោក​ប្រធាន​សមាគម​កំពុងមាន​ការព្រួយបារម្ភ​ណ៍​រឿងនេះ ខ្លាចក្រែង​ជម្ងឺ​នេះ​មកដល់​ស្រុក​ខ្មែរ​យើង នោះ​នឹង​ជួប​រឿង​ស៊យ​ធំ​ហើយ ​។ លោក​សុំឲ្យសមត្ថកិច្ច​ពេទ្យសត្វ​មេត្តាជួយ​ទប់ស្កាត់ ពិនិត្យមើល​ខ្លាចក្រែង​ជ្រូក​នាំចូល​ប៉ះចំ​ជ្រូក​មាន​ជម្ងឺ​បែបនេះ​ ។ ​នោះ​កើតរឿង​ធំ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​យើង​ហើយ​។​

​លោក​ តាន់ ផាន់​ណា​រ៉ា ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ដែល​ទើប​ឡើង​តំណែង​ថ្មី ជំនួស​លោក​សេន សុវណ្ណ ត្រូវបាន​គេ​ល្បី​ថា​ជា​មន្ត្រី​រើសអើង​ជាមួយ​ប្រព័ន្ធ​ឃោសនា​មិនអាច​សុំ​ការបញ្ជាក់​តាម​ទូរស័ព្ទ​បានទេ​នៅ​ព្រឹក​ថ្ងៃទី២៥ ​ខែកញ្ញា​នេះ​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម