កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នៅ​ប្រទេស​ចិន ដើម្បី​អបអរ​ខួប​ទី​១៥ នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន​

1639
ចែករម្លែក

​ដោយ : មូល​សម្បត្តិ​/គួ​យ​ចូ​វ​-​ចិន ៖ តប​តាម​ការអញ្ជើញ​របស់លោក​អគ្គលេខាធិការ ASEAN-China Center លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស ក្នុងនាម​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ និង​ក្រុម​សិល្បៈ​ទៅ​ចូលរួម​ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week នៅ​ទីក្រុង​គួ​យ​យ៉ាង ខេត្ត​គួ​យ​ចូ​វ ដែលជា​មជ្ឈមណ្ឌល​ទេសចរណ៍ និង​វប្បធម៌ ប្រចាំ​តំបន់​ភាគ​លិច​ប្រទេស​ចិន​។​

​ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week ខាងលើនេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥-២៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​រៀបចំ​រវាង​គណៈកម្មាធិការ​បក្ស​ខេត្ត​គួ​យ​ចូ​វ និង ASEAN-China Center ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១៥ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ដែល​បានកំណត់​យក​ឆ្នាំ​២០១៨ ជា​ឆ្នាំ​នៃ​នវានុវត្តន៍​អាស៊ាន​-​ចិន​។​

​ដើម្បី​អបអរសាទរ​គម្រប់​ខួប​លើក​ទី​៦០ (១៩៥៨-២០១៨) នៃ​ចំណង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នៃ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្រសួងទេសចរណ៍ ក៏​នឹង​រៀបចំ​កម្មវិធី​រាត្រី​កម្ពុជា (Cambodia Night) ដោយមាន​ការរៀបចំ​សម្តែង​សិល្ប​ប្រពៃណី​វប្បធម៌​ខែ្មរ ដែល​គ្រោង​នឹង​អញ្ជើញ​ភ្ញៀវកិត្តិយស​ចិន និង​ប្រតិភូ​អាស៊ាន​ជាង​៣០០​នាក់​ផងដែរ​។

​តាម​កម្មវិធី​គ្រោងទុក លោក​រដ្ឋមន្ត្រី​ក៏​នឹង​ថ្លែង​សុន្ទរកថា ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​ពិ​ធើ​បើក​ព្រឹត្តិការណ៍ ASEAN-Guizhou Tourism Exchange Week ដែលមាន​ការចូលរួម​ពី​លោក Zhao Deming សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​គួ​យ​ចូ​វ និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​ក្រុង​គួ​យ​យ៉ាង លោក Chen Dehai អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន និង​អង្គ​រដ្ឋទូត និង​តំណាង​អង្គទូត និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា នៃ​ប្រទេស​សមាជិក​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក Zhao Deming សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​គួ​យ​ចូ​វ​ផងដែរ​មាន​រូប​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម