​ឱកាស​សិក្សា​ថ្មី តាមរយៈ​ការដាក់​ពាក្យ​ទៅ​សិក្សា នៅ​ប្រទេស​អូស្ត្រាលី​

1061
ចែករម្លែក

​ដោយ​ : ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ ៖ ​សិស្សានុសិស្ស តែងតែ​សំលឹងមើល​ការបន្ត​ការសិក្សារ កម្រិត​វិទ្យាល័យ បរិញ្ញាបត្រ អាច​បន្តទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នាឱកាស ការចង្អុលបង្ហាញ​ពី ការតាំងពិព័រណ៍​ស្តីអំពី​ការសិក្សា​នៅ អូស្ត្រាលី ដែល​រៀបចំឡើង​ដោយ​ដៃគូ អេស វើ​ល អេ​យ៉ូ​ខេ​សិន នៅ​ប្រទេស​អូស្ត្រាលី​ផ្ទាល់ និង​ដៃគូ​សហការ​នៅ​ប្រទេស កម្ពុជា​ដូចជា រោងភាពយន្ត ប្រាម​ស៊ី​ណេ​ផ្លិ​ច (Prime Cineplex) សមាគមនិស្សិត​កម្ពុជា រដ្ឋ​វិច​តូ​រិ​យា (Cambodian of Victoria) ក្រុមហ៊ុន អេ អាយ អិ​ម អេស (AIMS immigration & relocation specialist) ក្រុម​មេធាវី ដឺ​ហ្វ្លេ​ក (The FLAG Attorneys counselors at law) និង​សាលា​អាមេរិកាំង​ហ្គោល​ឌិន​ហ្គេ​ត (Golden Gate American School)​។​

​​នៅក្នុង​បទ​បង្ហាញស្តីអំពី​ការសិក្សានៅ​ប្រទេសអូស្ត្រាលី លោក ហេង វិចិត្រ នាយក​គ្រប់គ្រង​ទូទៅរបស់​អេស វើ​ល អេ​យ៉ូ​ខេ​សិន បាន​ថ្លែងក្នុង​កម្មវិធី​បើកការតាំងពិព័រណ៍និង​ធ្វើ​បទ​បង្ហាញថា ក្នុងនាម​លោក​ជា​កូន​ខ្មែរ​មួយរូប​ដែល​បានកើត​នៅ​ប្រទេសកម្ពុជា និង​បានធ្វើ​អន្តោប្រវេសន៍ បច្ចុប្បន្ន​រស់នៅ​ប្រទេសអូស្ត្រាលី លោក​តែងតែមាន​ក្តី​បំណង​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេសកម្ពុជាដោយ​រយៈ៥​ឆ្នាំ ចុងក្រោយ​នេះ​លោក​បានផ្តល់​ជា​បទពិសោធន៍និង​រៀបចំ​កំណែទម្រង់​មួយចំនួន​ជូនសាលារៀន និង​មហាវិទ្យាល័យ​ឯកជន​មួយចំនួន​ក្នុងប្រទេសកម្ពុជា ក្នុងនោះ​ក៏មាន​សកល​វិទ្យាល័យ​ដ៏​ធំ​មួយ​នៅ​ទីក្រុងភ្នំពេញ គឺ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​។

​ ​សូម​រំលឹកថា ការចូលរួម​ក្នុង​ពិព័រណ៍ ការសិក្សា​ទៅ​ប្រទេសអូស្ត្រាលី រួមមាន​វាគ្មិន​បួនរូប​ផ្សេងទៀត ដូចជា លោកស្រី Suphattra Ketyaem អគ្គនាយិការបស់ អេស វើ​ល អេ​យ៉ូ​ខេ​សិន​ប្រចាំ​ប្រទេសអូស្ត្រាលី Dr. Peter Lewis, អគ្គនាយករបស់Central Melbourne Institution លោកស្រី Nina Ucharatna តំណាង TMG College និង​លោក Brandon Esponga តំណាង AIMS immigration & relocation specialist Cambodia​។ ពួកគាត់​បាន​លើក​ប្រធាន​ផ្សេងគ្នា ស្តីអំពីការសិក្សាការរស់នៅបទពិសោធន៍​នៅ​ប្រទេស អូស្ត្រាលី​ផ្ទាល់ ជាពិសេស​ពួកគេ មាន​ប្រធានបទ​ពិសេស ក្នុងការ​ស្វែងយល់​ពី​ឪ​កាស​ទៅ​រស់នៅដោយ​ស្របច្បាប់​ក្នុងប្រទេសអូស្ត្រាលី តាមរយៈ​ការវិនិយោគ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម