ចិន​សង្ឃឹម​អង់គ្លេស​មិន​ឈរ​នៅ​ខាង​ណា និង​គោរព​អធិបតេយ្យភាព​រឿង​សមុទ្រ​ចិន​ខាងត្បូង​

3254
ចែករម្លែក

ចិនសង្ឃឹមថាអង់គ្លេសអាចរក្សាជំហរមិនឈរនៅខាងណាក្នុងបញ្ហាសមុទ្រចិនខាងត្បូងហើយគោរពអធិបតេយ្យភាពព្រមទាំងបូរណភាពទឹកដីរបស់ចិន ,នេះបើតាមអ្វីដែលប្រមុខការទូតចិនបានប្រាប់សមភាគីអង់គ្លេស។

រដ្ឋាភិបាលក្រុងប៉េកាំងបានសម្តែងកំហឹងបន្ទាប់ពីនាវាចម្បាំងអង់គ្លេសមួយ បានបើកទៅជិតបណ្តាកោះដែលអះអាងជាកម្មសិទ្ធិដោយចិននៅក្នុងសមុទ្រចិនខាងត្បូងកាលពីខែមុន ដោយថាវាពាក់ព័ន្ធក្នុងការបង្ករឿង និងថាខ្លួនបានធ្វើការតវ៉ាខ្លាំងមួយ។

ចិនក៏បានព្រមានថា ទំនាក់ទំនងប្រឈមនឹងហានិភ័យក្រោយពីប្រតិបត្តិការកងទ័ពជើងទឹកអង់គ្លេសនេះ។

ទីប្រឹក្សារដ្ឋចិនលោកវ៉ាងយី បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស ជេរេមី ហាន់ នៅក្រៅកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅក្រុងញូវយ៉កកាលពីថ្ងៃចន្ទទី២៤កញ្ញា និងបានសម្តែង”ជំហររឹងមាំរបស់ចិន”អំពីសមុទ្រចិនខាងត្បូង នេះបើតាមក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃអង្គារទី២៥កញ្ញា។

ក្រសួងបានស្រង់សម្តីលោកវ៉ាង យី ដែលបាននិយាយថា” ចិនសង្ឃឹមថា អង់គ្លេសនឹងពិតជាអនុវត្តជំហររបស់ខ្លួនស្តីពីការមិនឈរនៅខាងណា ក្នុងបញ្ហាសមុទ្រចិនខាងត្បូង គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីចិន ហើយមិនធ្វើអ្វីដែលរំខានដល់ទំនុកចិត្តរវាងប្រទេសទាំងពីរ”។

ចិននិងអង់គ្លេស កាលពីខែមុនបានព្រមព្រៀងគ្នាថានឹងពិនិត្យមើលឱកាសនៃការសំរេចកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយអង់គ្លេសចាកចេញពីអង់គ្លេស ដែលសន្យាជ័យជម្នះនយោបាយដ៏សំខាន់មួយសំរាប់រដ្ឋាភិបាលអភិរក្សអង់គ្លេស៕ដោយ:វាសនា

រដ្ឋមន្រ្តីការបរទេសអង់គ្លេស ជេរេមី ហាន់ និងរដ្ឋមន្រ្តីការបរទេសចិន វ៉ាងយី នៅសន្និសីទកាសែតរួមមួយនៅក្រុងប៉េកាំងកាលពីថ្ងៃ៣០កក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម