សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រា​នី ហ៊ុន សែន ឧបត្ថម្ភ​ប៉ូលិស​គ្រោះថ្នាក់​ពេល​បំពេញភារកិច្ច​

1127
ចែករម្លែក

​ដោយ : ​ឆាយា​នាថ​/​ភ្នំពេញ ​៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ បាន​ចាត់​ឲ្យ​មន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​លោក មាស សា​ឯម​វិ​រី មន្ត្រីនគរបាល​ប៉ុស្តិ៍​អូឡាំពិក​១ ដែល​ត្រូវបាន​រថយន្តបុក​ពេល​កំពុង​ល្បាត​បទល្មើស​កាលពី​យប់​ថ្ងៃទី ២២ ខែកញ្ញា បណ្តាលឱ្យ​រង​របួល​ក្បាល​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះ លោក ឌួង អេ​លី​ត នាយក​ពិធីការ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​អាណិតអាសូរ​ចំពោះ លោក មាស សា​ឯម​វិ​រី ដែល​បាន​ជួប​គ្រោះថ្នាក់​នេះ និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​ពីរ​បួស ឆាប់​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ និង​បំពេញការងារ​ដើម្បី​ប្រជាពលរដ្ឋ​វិញ​។​

​ម្តាយ​ជនរងគ្រោះ មាន​ក្តីរំភើប​ស្រក់​ទឹកភ្នែក ដោយបាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់ គិតគូរ និង​លើកទឹកចិត្ត​ដល់​ប្រជាជន​រងគ្រោះ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។​

​អំណោយ​ដែល​បានប្រគល់​ជូន​រួមមាន  ផ្លែឈើ ១​កន្ត្រក ទឹក​ត្រចៀក​កម្ម ១​កន្ត្រក ទឹកដោះគោ​Ensure ២​កេស មី​២​កេស ទឹកក្រូច ២​កេស ទឹក​សុទ្ធ ២​កេស មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា​មួយចំនួន​។ ដោយឡែក អ្នកជំងឺ ២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ក្បែរ​នោះ ក៏​ទទួលបាន មុង​១ ភួយ​១ សារុង ១ ក្រមា​១ និង​ថវិកា​មួយចំនួន​ដែរ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម