​ឧកញ៉ា ឡុង ហួរ យក​ដង​អំបោស​វាយ​សន្តិសុខ​បែកក្បាល​៥​ថ្នេរ ថែមទាំង​គម្រាម​បាញ់ចោល​ទៀត​

1361
ចែករម្លែក
  • 8
    Shares

​ដោយ : គ្រី សម្បត្តិ​/ ​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ​បន្ទាប់ពី​បុរស​ជា​សន្តិសុខ​ម្នាក់​បានធ្វើ​ដំណើរ​មកកាន់​ប៉ុស្តិ៍នគរបាល​កា​កាប​១ទាំង​ក្បាលមាន​របួស ​ដើម្បី​សុំ​ដាក់​ពាក់​បណ្តឹង​អោយ​នគរបាល​អន្តរាគមន៍​ខ​ណៈ ​លោក​ឧ​ញ៉ា​ម្នាក់ ឈ្មោះ ឡុង ហ៊ួ​រ បាន​យក​ដង​អំបោស​វាយ​ចំក្បាល​ បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ដេ​៥​ថ្នេ​ហើយ​ថម​ទាំង​បាន​អង្គរក្ស គម្រាម​យក​កាំភ្លើង​បាញ់សម្លាប់​ទៀត​។

​ហេតុការណ៍​នោះបាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នៅ​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរសរងគ្រោះ​ឈ្មោះ ​ព្រុំ សារ៉េត អាយុ​៤៣​ឆ្នាំ​ មុខរបរ​សន្តិសុខ​របស់​ក្រុមហ៊ុនបេស​សូវី​ស យាម​នៅផ្ទះ​ឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ចំណែកឯ​ជនបង្ក​ជា​
​ឧកញ៉ា​ឈ្មោះ ឡុង ហ៊ួ មាន​លំនៅដ្ឋាន​នៅ​ង្កា​ត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរសរងគ្រោះ​បាន​និយាយថា នៅមុន​កើតហេតុ​ខណៈ​គាត់​អង្គុយ​យាមកាម​នៅក្នុង​ផ្ទះ​របស់លោក​ឧ​ញ៉ា ដោយសារ​អស់កម្លាំង​ពេក​ក៏បាន​ដេកលក់​មួយភាំង​ទៅ​។ លុះ​មកដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ស្រាប់​​តែ​លោក​ឧកញ៉ា ឡុង ហ៊ួ​រ រូបនោះ​បាន​យក​ដង​អំបោស​មក​សំពង​ក្បាល​របស់​រូបគាត់​ត្រូវ​ចំនួន​៣​អំបោស​បណ្តាល​ឲ្យ​គាត់​រងរបួស​បែក​ហូរ​ឈា​​ម​ស្រោច​ពេញ​ខ្លួន ។

​ជនរងគ្រោះ បាន​បន្តទៀតថា ​ក្រោយមក​ក៏មាន​អង្គរក្ស​ម្នាក់​របស់លោក​ឧកញ៉ា​នោះបាន​ស្រែក​គម្រាមថា ចេញ​ឲ្យ​ឆ្ងាយ​ទៅ​ប្រយ័ត្ន​គាត់​ចូលទៅក្នុង​ចេញមក​វិញ​យក​កាំភ្លើង​មក​បាញ់ រួច​គាត់​ក៏បាន​លឺដូចនេះ​ក៏បាន​រត់គេច​ចេញ និង​មកសុំ​ការជួយ​អន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​កា​កា​កាប​ទី​១ តែ​ពុំមាន​កម្លាំង​នៅ​ប្រចាំការ​នៅ​ប៉ុស្តិ៍​សោះ​ទើប​រួច​គាត់​ត្រឡប់ទៅផ្ទះ​វិញ​ទៅ ។​

​ជនរងគ្រោះ​បាន​បន្តទៀតថា ​លុះ​ស្អែក​ឡើ​​ង​វេលា​ថ្ងៃត្រង់​ទើប​រូបគាត់​បានធ្វើ​ដំណើរ​ម​ក​ប៉ុស្តិ៍នគរបាល​កា​កាប​១ ដាក់ពាក្យ​បណ្តឹង​ម្តងទៀត ​ដើម្បី​ឲ្យ​នគរបាល​អន្តរាគមន៍​និង​រក​យុត្តិធម៌​ជូន​គាត់​។ ក្រោយ​ពេលដែល​សន្តិសុខ​រូបនេះ​បានដាក់​ពាក្យបណ្តឹង​រួចហើយនោះ​ គាត់​ក៏​បាប​ត្រឡប់ទៅផ្ទះ​វិញ រួច​ក៏​ស្ងាត់ឈឹង​តែម្តងទៅ ។ ចាំមើល​តើ​នគរបាល​និង​មាន​វិធានការ​យ៉ាងណា​ចំពោះ​ករណី​ខាងលើនេះ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម