អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្ម្រ​ហម​ខេត្ត​និង​លោកជំទាវ​ចូលរួម​កាន់បិណ្ឌ​ទី​១​នៅ​វត្ត​សំ​សាន្ត​

634
ចែករម្លែក

ដោយ : គ្រញូង​/​បាត់ដំបង ៖ ​កាលពី​រសៀល​ថ្ងៃទី​២៤ ​និង​ព្រឹក​ថ្ងៃទី​២៥​ ខែកញ្ញា ​ឆ្នាំ​២០១៨​ នៅក្នុង​សាលា​ធម្មសភា​នៃ​វត្ត​សំ​សាន្ត​ក្នុង​ក្រុង​បាត់ដំបង​សាខា​កាកបាទក្រហម​ខេត្ត មន្ត្រីក្រោមឱវាទ​​រួមជាមួយ​ពុ​ទ្ធ​បរិស័ទ​ចំណុះជើងវត្ត​បាន​មូល​​មតិ​គ្នា​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​ថ្ងៃទី​១ ក្រោម​​អធិបតីភាព​លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​អភិ​​បាល​រង​ខេត្ត​និង​ជា​ប្រធាន​គណៈ​ក​ម្ធោ​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​និង​លោកជំទាវ​មន្ត្រីក្រោមឱវាទ​រួមជាមួយ​ពុ​ទ្ធបរិស័ទ​ចំណុះ​​ជើងវត្ត​ជាច្រើនរូប​ទៀត​។​

លោក​បណ្ឌិត ​ប៊ុត គឹមស៊ាន ​អភិបាលរង​ខេត្ត​​និង​ជា​ប្រធាន​គណៈ​ក​ម្ធោ​ធិ​ការ​សាខា​កាកបាទ​​ក្រហម​ខេត្ត​បានបញ្ជាក់​ថា​ជា​រៀងរាល់ឆ្នាំឲ្យតែ​​ដល់​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី​១​រូបលោក​និង​ភរិយា​ព្រមទាំង​បុត្រា បុត្រី​និង​មន្ត្រីក្រោមឱវាទ​រួម​នឹង​​ពុ​ទ្ធ​បរិស័ទ​ចំណុះជើងវត្ត​សំ​សាន្ ត​ដែលជា​វត្ត​មួយ​ស្ថិតក្នុង​ក្រុង​បាត់ដំបង​ហើយ​ផ្តួចផ្តើម​គំនិត​សាងសង់​ដោយ​ឪពុកម្តាយ​អ្នកមាន​​គុណ​របស់គាត់​ទាំងពីរ​នាក់​ ។ ​ពេលដែល​គាត់​ចែក​ឋាន​ទៅ​ក៍​ក្រុមគ្រួសារ​គាត់​និង​មន្ត្រីរាជការ​ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ ត​នៅតែ​នាំគ្នា​រៃអង្គាស​បច្ច័យ​ទោះបី​តិចក្តី​ច្រើនក្តី​យកមក​​ជួយ​កសាង​សមិទ្ធផល​នៅក្នុង​វត្ ត​រហូត​មានការ​រិ​ក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ។​

លោក​បណ្ឌិត​បានបញ្ជាក់​ថា​ នៅ​រសៀល​ថ្ងៃ​​ទី​២៤ ​ខែកញ្ញា ​មាន​រៀបចំ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​ដោយ​និ​ម​ន្ព​ព្រះសង្ឃ​មក​សូ​ត្ត​មន្ត បង្សុកូល​ដើម្បី​រំលឹក​គុណ​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​​របស់​បុព្វបុរស​ ដែល​បាន​ចែក​ស្ថាន​ទៅ​បរលោក​នាពេល​កន្លងទៅ ​សុំ​ឲ្យ​ពួកគាត់​ទៅ​​កាន់​សុគតិភព​។​ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៥​ ខែ​​កញ្ញា​បាន​ចូលរួម​រាប់បាត្រ​ព្រមទាំង​ប្រគេន​ទេយ្យទាន​និង​គ្រឿងឧបភោគ បរិភោគ​ថ្វាយ​ចំពោះ​ព្រះចៅអធិការ​វត្ត​សម្រាប់​ទុក​សាងសង់​សមិទ្ធផល​ក្មុង​ប​ត្ត​បន្តទៀត​។​ ក្មុង​នោះដែរ​ក៏មាន​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​មួយចំនួន ​និង​ឲ្យ​ទាន​ដល់​កុមារ​តូចៗ​ដែលជា​កូន​អ្ន​ស្រុក​ផងដែរ​ ៕B

លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​និង​លោកជំទាវ​ប្រគេន​ទេយ្យទាន​និង​រាប់បាត្រ​​ព្រះសង្ឃ​ក្នុង​ថ្ងៃ​កាប់​បិណ្ឌ​ទី​១ នៅ​វត្ត​សំ​សាន្ត​


ទីតាំងផ្សាយពាណិជ្ជកម្ម