ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​ក្រោម​ស្លាក​សិប្បកម្ម​កែច្នៃ​នៅ​ក្រុង​ស្ទឹងត្រែង​

1320
ចែករម្លែក

​ដោយ : ​សុខុម​/​ស្ទឹងត្រែង : ​ឈើ​ប្រណីត​រាប់សិប​កំណាត់​ក្នុង​សិប្បកម្ម​កែច្នៃ​មួយកន្លែង​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប ទាំងយប់​និង​ប្រមូល​ដឹកជញ្ជូន​បានជា​ច្រើន​រ៉ឺម៉ក ទៅ​រក្សាទុក​នៅ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​កាលពី​២៣​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ក្រោយពី​ចុះបង្ក្រាប រហូតមក​ទល់នឹង​ថ្ងៃទី​២៥​ខែកញ្ញា​នេះ មន្ត្រី​ជំនាញ​មិនទាន់បាន​បង្ហើប​ពី​ទំហំ​ឈើ​ដែល​ចុះ​បង្ក្រាបបាន​នោះឡើយ​។​ គេ​គ្រាន់តែ​ដឹងថា​កាលពី​យប់​ថ្ងៃទី​២៣​ ខែកញ្ញា​មាន​សមត្ថកិច្ច​នគរបាល​មួយក្រុម​រួមទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សហការគ្នា​ ដោយមាន​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​នៃ​តុលាការខេត្ត​ស្ទឹងត្រែង​ចុះទៅ​បង្ក្រាប​ឈើ​ក្នុង​សិប្បកម្ម​កែច្នៃ​មួយកន្លែង​ ស្ថិតក្នុង​ភូមិ​បា​ចុង​ សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​។​

​ប្រតិបត្តិ​ការណ៍​នោះ ធ្វើឡើង​ក្រោយពី​មាន​សេចក្តីរាយការណ៍​មក​ថា មាន​ឈើ​ស្តុក​ទុក​ក្នុង​សិប្បកម្ម​មួយកន្លែង​ដែល​គេ​ស្គាល់​ថា​ ជា​ឈ្មោះ​តេ​វ​ឈ្មួញ​ដ៏​ល្បី​ម្នាក់​។ ​ក្រោយពី​មាន​បទបញ្ជា​ពី​ស្ថាប័ន​អយ្យការ សមត្ថកិច្ច​នគរបាល​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏បាន​សម្រុកចូល​ដក​ហូត​យក​ឈើ​ទាំងនោះ​ជាច្រើន​រ៉ឺម៉ក​ដឹក​ទៅកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទាំងយប់​។​ ចំណែក​សម្ភារ​មួយចំនួន​ពាក់ព័ន្ធ​និង​ការកែច្នៃ​ឈើ​ខុសច្បាប់​ ក៏ត្រូវ​បាន​ដកហូត​ផងដែរ​។​

​បើតាម​ប្រព​ភ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយរូប​បាន​បង្ហើប​ឱ្យដឹងថា​ទីតាំង​បើក​សិប្បកម្ម​ខាងលើនេះ​ពុំមាន​ច្បាប់​នោះទេ​ ហើយ​ម្ចាស់​ឈើ ក៏​ពុំ​ស្គាល់ឈ្មោះ​ដែរ​។ គេ​គ្រាន់តែ​ដកហូតយក​ភស្តុតាង​ពាក់ព័ន្ធ​បទល្មើស​មក​រក្សាទុក​សិន​នឹងមាន​ចំណាត់ការ​ជា​បន្តទៀត​។​

​ដោយឡែក​អ្នករស់នៅ​ក្បែរ​កន្លែង​សមត្ថកិច្ច​ចុះបង្ក្រាប​ឈើ​នោះ បាន​និយាយ​យ៉ាងច្បាស់​ថា​ម្ចាស់​សិប្បកម្ម​នោះ​មានឈ្មោះ​តែ​វ​កូនកាត់​ខ្មែរ​វៀតណាម​រស់នៅ​ទីនោះ​តែម្តង​។ ​មូលហេតុ​មន្ត្រី​ជំនាញ​មិនបាន​បញ្ជាក់​អំពី​ម្ចាស់​សិប្បកម្ម​គេ​សង្ស័យថា​មាន​ហេតុផល​ផ្សេង​។​

​ដោយ​មើលឃើញ​ពី​សកម្មភាព​ចុះបង្ក្រាប​ឈើ​តាម​សិប្បកម្ម​ប្រជាពលរដ្ឋ​ សំណូមពរ​ដល់​គណៈកម្មកា​រ​ចម្រុះ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ខេត្ត​ មេត្តា​ចុះ​ពិនិត្យមើល​សិប្បកម្ម​កែច្នៃ​ឈើ​មាន​រោង​ធំៗ​ជាង​ផ្ទះ​ ។លោក​អភិបាលខេត្ត​ស្ទឹងត្រែង​ផង​ពីព្រោះថា រាល់ថ្ងៃ​ក៏​សម្ម​ការ​ភាព​ដឹកជញ្ជូន​ឈើ​តាម​រូបភាព​ម៉ូតូ​រឺ​ម៉ក​ដូច​សត្វ​កណ្តៀរ​មាន​ទាំងយប់​ទាំង​ថ្ ងៃ​ចូលទៅក្នុង​សិប្បកម្ម​ជាច្រើន​កន្លែង​ដែល​គេ​មិនឃើញ​បង្ក្រាប​។​ ​សិប្បកម្ម​រាប់មិនអស់​ទាំង​តូចធំ​ត្រូវបាន​គេ​ឱ្យដឹងថា​ ពុំមាន​ការចុះពិនិត្យ​នោះឡើយ​។ ហើយ​មាន​លែស​ថា ​សិប្បកម្ម​ទាំងអស់​ក្នុង​ខេត្ត​សុទ្ធតែ​មានច្បាប់​ត្រឹមត្រូវ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ​និង​អនុញ្ញាត​ដោយ​អាជ្ញាធរខេត្ត​បើក​អាជីវកម្ម​។ ​តែ​ផ្ទុយទៅវិញ ការដឹកជញ្ជូន​ឈើ​ចូលទៅក្នុង​សិប្បកម្ម​ពុំ​ត្រឹមត្រូវ​តាមច្បាប់​ឡើយ​។ ​បែបនេះ​គេ​សង្ស័យថា ​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ​ពេល​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ម្តងៗ ​ទំនងជា​ពុំបាន​ផលប្រយោជន៍​ទើប​មានការ​ចុះបង្ក្រាប​បែបនេះ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម