អូន​ស្រឡាញ់​បង​ដល់​ចាស់​,​យាយ​ព្យាយាម​ប្រលោម​តា​

1562
ចែករម្លែក

ស្នេហាពិតមិនមានលក្ខខណ្ឌនិងគ្មានព្រំដែនទេ។សូម្បីតែទំនាក់ទំនងមិនឥតខ្ចោះមួយ ក៏គូស្នេហ៍ដែលស្វែងរកស្នេហាពិតតែងតែជ្រើសការរស់នៅជាមួយគ្នានិងតស៊ូដើម្បីទំនាក់ទំនងរបស់គេ។

ដូចគូស្នេហ៍ចាស់នេះដែលល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុក។នៅក្នុងវីដេអូ បុរសវ័យចំណាស់បានសំរេចដេកនៅក្នុងបន្ទប់ទទួលភ្ញៀវនៃផ្ទះរបស់គេក្រោយមានជម្លោះមួយ។ប្រពន្ធរបស់គាត់បានព្យាយាមលួងលោមអោយប្តីវិលទៅដេកក្នុងបន្ទប់ដេក តែតាចាស់មិនព្រម។

វីដេអូដែលបង្ហោះដោយRizaldy Sangalangមានការចូលមើលដល់ទៅ៥,៩លានដង។

បុរសដែលថត បានប្រាប់យាយអោយឱបប្តីថើប តែលោកយាយបែរជាសើចនិងបាននិយាយថា“Dadaganan ko ‘to”។លោកយាយបានវារចូលទៅជិតតានិងបានសួរថាតើតាឯងមានរឿងអី ហេតុអីបានជាដេកនៅក្នុងបន្ទប់ទទួលភ្ញៀវអីចឹង។ប្តីដែលមួរម៉ៅបានតបវិញថា“Pinalalayas mo ko dun, sabi mo magagalit asawa mo”។

យាយជាប្រពន្ធបានសើចចំពោះប្រតិកម្មរបស់ប្តី និងចាប់ផ្តើមនិយាយទៅកាន់គាត់។

អ្នកទស្សនាយល់ថា ប្តីប្រពន្ធនេះផ្អែមល្ហែមណាស់ ថែមទាំងអ្នកខ្លះចង់ចាស់ទៅបានដូចតាយាយនេះថែមទៀត។

នៅពេលដែលយើងចង់ចៀសវាងការប្រឈមមុខនៅក្នុងការប្រាស្រ័យទាក់ទង យើងក៏ពិតជាត្រូវការវា។ពេលខ្លះគូស្នេហ៍ត្រូវឆ្លងកាត់វាដើម្បីស្គាល់ចិត្តថ្លើមគ្នាកាន់តែខ្លាំងឡើង។វាក៏ជាវិធីនៃការថ្លឹងថ្លែងគ្នា ដើម្បីអោយដឹងថាតើម្នាក់ណាប្រព្រឹត្តយ៉ាងណានៅក្នុងស្ថានភាពជាក់ស្តែងណាមួយ៕ដោយ៖វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម