​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

1666
ចែករម្លែក

ដោយ​វណ្ណៈ​/​ព្រះសីហនុៈ​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ម៉ោង​១១​កន្លះ​ថ្ងៃត្រង់​ថ្ងៃ​២៥​កញ្ញា​២០១៨​ដែលជា​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនា​តាម​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​។​

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​មាន​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៨៤៣​នាក់​ស្រី​៤៤៤​នាក់​។​

នាវា​នេះ​ចេញពី​ប្រទេស​ថៃ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ដែល​គ្រោង​ចាកចេញ​ទៅវិញ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​បន្តទៀត នៅវេលា​ម៉ោង​៨​យប់​ស្អែក ថ្ងៃ​២៦​កញ្ញា​២០១៨៕S/

​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

ទីតាំងផ្សាយពាណិជ្ជកម្ម