មន្ទីរជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​រួមគ្នា​ចុះ​ពិនិត្យ​និង​ដោះស្រាយ​តំបន់​លិចលង់​,​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ​ន៍​

771
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រួមជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​មន្ទីរជំនាញ កាលពី​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​ចុះ​ពិនិត្យ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ រស់នៅ​តំបន់​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​តា​ង៉ូ​វ ក្រោម សង្កាត់​និរោធ​ន៍​សំដៅ​ធ្វើយ៉ាងណា​នាំ​ទឹក​ចេញ បញ្ជៀ​ស​ឱ្យបាន​នូវ​ការលិចលង់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​តទៅទៀត​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ច្បារអំពៅ​ពិសេស​ប្រជាពលរដ្ឋ​ភូមិ​តា​ង៉ូ​វ​តែម្ដង ។​
​ជាក់ស្ដែង​ការងារ​នេះ​កាលពី​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​អភិបាលរងខណ្ឌ​មន្ត្រី​សាលាខណ្ឌ សាលាសង្កាត់​ព្រែកប្រា រួច​ម​ជាមួយ មន្ត្រី​អង្គភាព​លូទឹក បាន​ចុះ​ពិនិត្យ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ ខណៈពេល​ទឹកទន្លេ​កំពុង​ឡើង​ខ្ពស់ ហើយ​មន្ត្រី​ជំនាញ​បានសម្រេច​បិទទ្វារ​ទឹក​បង្ហូរ​ចូល​ទន្លេ​នោះ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​លើ​ការងារ​នេះ​មន្ទីរជំនាញ​និង​អាជ្ញាធរ​ខណ្ឌ​បាន​ប្រើ​រថយន្ត​បូម​លូ​ចំនួន ៣​គ្រឿង ទឹក​កំពុង​ហូរ​យ៉ាងខ្លាំង​តាម​បណ្តាញ​លូ​ឆ្លងកាត់​វត្ត​កំសាន្ត​ឆ្ពោះ​មក​ប្រឡាយ​បារាំង​រួច​បូមទឹក​បញ្ចេញ​នៅ​ស្ថានីយ៍​បូមទឹក​ព្រះ​ពន្លា​ដើម្បី​បូម​ទម្លាក់​ទៅ​ទន្លេ ។​
​ពាក់ព័ន្ធ​ការងារ​នេះដែរ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​២៥ កញ្ញា​នេះ​ថា​៖ ចំពោះ​រថយន្ត​បូ​ប​លូ​ទាំង​៣​គ្រឿង​នេះ យើង​ធ្វើការ​បូមទឹក​លិច​ផ្លូវ​ចាប់ពី​តំបន់​ភូមិ​តា​ង៉ូ​វ​ក្រោម​រហូតដល់ ប្រឡាយ​បារាំង និង​បូមទឹក​បញ្ចេញ​ទៅកាន់​ស្ថានីយ៍​បូមទឹក​ព្រះ​ពន្លា​ហើយ​ស្ថានីយ៍​បូម​បន្ត​ទម្លាក់​ចូល​ទន្លេ ។​កិច្ចការងារ​នេះ​យើង​ត្រូវ​ធ្វើការ​ពង្វាង​លូ ដោយ​ខ្ចី​វត្ត​កំសាន្ត ដើម្បី​ប្រើប្រាស់​សិន ដោយ​ឱ្យ​ទឹក​ឆ្លង​តា​ត់​តាម​វត្ត​មក​លូ​ថ្មី ដែល​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បានដាក់​រួច មាន​ប្រវែង​ជា​១៦០០​ម៉ែត្រ​ជាការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នឹង​បាន​ប្រសើរឡើង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម