​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ព្រឹកស្អែក​នេះ​នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ត​សព​លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​វៀតណាម

649
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកញ្ញា ស្អែក​នេះ​នឹង​អញ្ជើញ​ទៅ​គោ រព​វិញ្ញាណ​ក្ខ​ន្ត​សព​លោក​ប្រធាន​រដ្ឋ​វៀតណាម ត្រាន់ ដាយ​ក្វាង នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​

​ប្រ​ធានា​រដ្ឋ​វៀតណាម​លោក ត្រាន ដាយ​ក្វាង (Tran Dai Quang) បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង ជ​ន្នា​យុ​អាយុ ៦១ ឆ្នាំ​។ យោងតាម​ការដកស្រង់​ការផ្សាយ​ពី​វិទ្យុ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ប្រធាន​រដ្ឋ លោក ត្រាន ដាយ​ក្វាង បានទទួល មរណភាព​បន្ទាប់ពី​លោក​បាន​រង​ការវាយប្រហារ​ដោយ​ជំងឺ​យ៉ាងធ្ងន់ធ្ងរ​។ លោក​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ម៉ោង​១០៖០៥​នាទី​នៅ​មន្ទីរ ពេទ្យ​យោធា​នាទី​ក្រុង​ហាណូយ​។

​កាលពី​ថ្ងៃទី ២១ ខែ កញ្ញា កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ចូលរួម​មរណទុក្ខ​ជូនលោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ុន​ហ្វួ​ក ចំពោះ​ការបាត់បង់​លោក​ប្រធាន​រដ្ឋ​វៀត ណាម ។​

​ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​មរណភាព​របស់លោក ត្រាន់ ដាយ​ក្វាង​នេះ​គឺជា​ការបាត់បង់​ដ៏​ធំធេង នៃ​ថ្នាក់ដឹកនាំ​ដ៏​ល្អ​និង​គួរឱ្យ​កោតសរសើរ​ម្នាក់​របស់​ប្រទេស​និង​ប្រជាជន​វៀតណាម​និង​ជាការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ។ ក្នុងខណៈ ដ៏​សោ​កស​ង្រែ​ង​នេះ ការ​ឧទ្ទិស​និង​ការ​បួងសួង​របស់ខ្ញុំ​ស្ថិតនៅ​ជា មួយ​លោក​និង​ប្រជាជន​វៀតណាម​ជានិច្ច​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមទៀតថា «​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​និង​ការចូលរួម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ក៏ដូចជា​ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់ នេះ​»​។​

​លោក Dai Quang បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​នៅក្នុង​ខែ មេសា ឆ្នាំ ២០១៦ ដោយ​ជំនួស​តំណែង លោក Truong Tan Sang​។ លោក​ក៏​ជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ​ដែល​បាន​ស្លាប់​ក្នុង​តំណែង ។ លោក Dai Quang បានកើត​នៅក្នុង​ឆ្នាំ ១៩៥៦ នៅ​ភូមិ Quang Thien នៃ​ខេត្ត​ភាគ​ខាងជើង Ninh Binh ។ លោក​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នគរបាល​ប្រជា ជន​វៀតណាម​និង​សាលា​ភាសាបរទេស​ក្រោម​ក្រសួងមហាផ្ទៃ​ដែល​បច្ចុប្បន្ន​ជា​ក្រសួង​សន្តិសុខ​សាធារណៈ ។ លោក​ក៏​ធ្លាប់​ធ្វើជា​សា ស្ត្រា​ចា​រ្យ​ដោយមាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ច្បាប់ មុននឹង​ចូលកាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ ។ បន្តម​កទៀត​លោក​បាន​ក្លាយជា​អនុរដ្ឋមន្ត្រី​សន្តិសុខ សាធារណៈ​នៅ​ឆ្នាំ ២០០៦ ។ ក្នុង​ខែសីហា​ឆ្នាំ ២០១១ លោក Dai Quang ត្រូវ បាន​ដំឡើង​តំណែង​ទៅជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​រហូតដល់​ខែមីនា​ឆ្នាំ​២០១៦​មុន​ក្លាយជា​ប្រធានរដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម