ក្រសួងបរិស្ថាន​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល​នៅ​កម្ពុជា​

3534
ចែករម្លែក
  • 6
    Shares

ដោយ​គូលែន​/​សៀមរាបៈ​លោក​នេត្រ​ភក្ដ្រា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានបញ្ជាក់​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ​ថា ក្រសួងបរិស្ថាន បាន​នឹង​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​ដំបូងបង្អស់​នៅ​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​ក្បែរ​ជើងភ្នំ​គូលែន​។​មជ្ឈមណ្ឌល​នេះ​នឹង​ប្រមូលផ្ដុំ​ដោយ​ប្រភេទ​កេសរ​កូ​ល ជា​ផ្កា​អរ​គី​ដេ ដែល​កំពុង​រង​ការគំរាមកំហែង និង​ជិត​ផុត​ពូជ​នោះ​។​

​លោក​បាន​បន្តថា​ខណៈពេល​ដែល​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ដែល​សម្បូរ​ធនធាន​កេសរ​កូ​ល​ព្រៃ​ដែលមាន​ប្រមាណ​៥០០​ប្រភេទ​។​ខណៈ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រ​ផងដែរ​ហើយ​ក្នុងចំណោម​ប្រភេទ​ទាំង នោះ​មាន តែ​កេសរ​កូ​ល ប្រមាណ ៣៦០ ប្រភេទ ប៉ុណ្ណោះ​។

ដែល​បានធ្វើ​អត្តសញ្ញាណ​រួច ដែល​បច្ចុប្បន្ន​កេសរ​កូ​សព្រៃ​កំពុង​ទទួលរង​ការគំរាមកំហែង​តាមរយៈ​ការជួញដូរ​ក្នុង​រូបភាព​ផ្សេង​ទៅ​បរទេស ជាពិសេស​ប្រទេស​ថៃ និង​វៀតណាម​។​

​លោក នេត្រ ភក្ដ្រា បញ្ជាក់ទៀតថា ទីតាំង​នេះ​ត្រូវបាន​ដាក់ឈ្មោះថា «​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន​»​។​បង្កើតឡើង​ដើម្បី​រំលឹក​ពី​គុណបំណាច់​របស់​សម្តេច សុខ អាន ក្នុង​បុព្វហេតុ​កសាង​មាតុភូមិ ការពារ​ធនធានធម្មជាតិ អភិរក្ស​ជីវចម្រុះ និង​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​មនុស្សជាតិ​។

​ការលើកតម្កើង​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​ទីតាំង​ប្រមូល ការពារ សង្គ្រោះ និង​អភិរក្ស​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែល​កំពុង​រង​ការគំរាមកំហែង ជិត​ផុត​ពូជ ។​

មជ្ឈមណ្ឌល​នេះ​នឹង​ដើរតួនាទី​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដល់ សិស្ស និស្សិត និង​សាធារណជន​ឱ្យបាន​យល់ដឹង ចេះ​ស្រឡាញ់ និង បំផុស គំនិត​ឱ្យចូល​រួ ម ថែរក្សា​ការពារ​និង​អភិរក្ស​ពូជ​កេសរ​កូ​ល​ព្រៃ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង ដើម្បី​លើក ស្ទួយ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ភ្នំ​គូលែន​ផងដែរ​។

​គួរ​បញ្ជាក់ថា មជ្ឈមណ្ឌល​ខាងលើនេះ នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា​ខាងមុខ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា រួមទាំង ប្រភេទ​កម្រ និង មិនទាន់​បានកំណត់​អត្ត​សញ្ញា ដើម្បី​ស្តារឡើងវិញ​ទៅក្នុង​ដែន​ជម្រក​ធម្មជាតិ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គលេខាធិកា​ដ្ឋា​ន​អភិវឌ្ឍន៍ ដោយ​ចីរភាព សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse ៕S/

​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល​នៅ​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម