​សមត្ថកិច្ច​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​ខឹង​ប្តី​ទៅ​វាយ​ប្រពន្ធ​គូភាគី​

975
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ដោយសារ​ខឹង​វាយ​ប្តី​ជនរងគ្រោះ​មិនបាន​ក៏​ទៅ​វាយ​ស្ត្រី​រងគ្រោះ​ជំនួស​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​កន​សុខ​នី​ម​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ស្ដុក​ជ្រៃ​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​

​ប្រភព​ដដែល​បាន​បន្តថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​ជិនស្រី​ម៉ៅ​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​នៅក្នុង​ផ្ទះបាយ​កំពុងតែ​ដាំបាយ​ធ្វើ​ម្ហូប​តែម្នាក់ឯង​។​ជនសង្ស័យ​ក៏បាន​ដើរ​ចូលទៅ​វាយ​និង​ច្របាច់ក​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រួច​។​ចំពោះ​ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​ចំពោះ​ករណីនេះ​បណ្ដាលមកពី​គំនុំ​ដោយ​ខឹង​ប្ដី​ជនរងគ្រោះ​ហើយ​លួច​វ៉ៃ​ប្រពន្ធ​វិញ​៕S/​

​សមត្ថកិច្ច​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​ខឹង​ប្តី​ទៅ​វាយ​ប្រពន្ធ​គូភាគី​

ទីតាំងផ្សាយពាណិជ្ជកម្ម