ជា​មធ្យម​ក្នុង​មួយជីវិត​មនុស្ស​បេះដូង​លោត​ដល់​២,៥​ពាន់​លាន​ដង​

2658
ចែករម្លែក
  • 13
    Shares

​ខាងក្រោម​នេះ​ជា​ព័ត៌មាន​គួរ ឱ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ដល់​បេះដូង មនុស្ស​អាច​អ្នក​ពុំទាន់​ដែល​ដឹង ។​
​ ​
១-​បេះដូង​មនុស្ស​លោត ១០០.០០០​ដង​ក្នុង​មួយថ្ងៃ​
​បេះដូង​មនុស្ស​លោត​ប្រមាណ ១០០.០០០​ដង ក្នុង​មួយថ្ងៃ និង​បញ្ជូន ២.០០០gallon ឈាម​ទៅ​ពាសពេញ រាងកាយ ។​
​ ​
២-​ស្ត្រី​ច្រើន​មាន​ចង្វាក់ បេះដូង​ញាប់​ជាង​បុរស​
​ជា​មធ្យម​ស្ត្រី​មាន​ចង្វាក់បេះដូង ៧៨ ដង ក្នុង​១​នាទី​, ក្នុងពេល​បុរស​មាន ៧០​ដង ។ ក្នុង​១​ជីវិត​, បេះដូង​មនុស្ស នឹង​លោត​មធ្យម​ជាង​២,៥​ពាន់​លាន ដង​។​
​ ​
៣-​បូម​ឈាម​ជាមួយ បរិមាណ​ដ៏​សំបើម​
​បេះដូង​បូម​ឈាម​ក្នុង​មួយជីវិត រហូត​ដល់ពេល​អ្នកស្លាប់ ។ ក្នុង​មួយ ជីវិត​,​ជា​មធ្យម​បេះដូង បូម​ប្រមាណ ១ លាន​ធុង​ឈាម​, គ្រប់​ដើម្បី​បំពេញ ចន្លោះ​កប៉ាល់​ដឹក​ប្រេង​៣ ។​
​ ​
៤- មាន​ទំហំ​តែ​ប៉ុនកដៃ​
​ជាមួយនឹង​ភារកិច្ច​ដ៏​សែន​ធំ​, តែ​ផ្ទុយ​មកវិញ បេះដូង​មាន​ទំហំ​មធ្យម តែ​ប៉ុនកដៃ ។​
​ ​
៥- ចិញ្ចឹម​រាប់សិប​ពាន់​លាន កោសិកា​
​បេះដូង​ហាក់ដូច​ធ្វើ​សកម្មភាព ជាប់​រហូត​មិនដែល​សម្រាក​ដើម្បី​បូម ឈាម​ទៅ​ចិញ្ចឹម​៧៥.០០០ ពាន់​លាន កោសិកា​ក្នុង​សរីរាង្គ​,​លើកលែង​កែវភ្នែក​មិនត្រូវ​ការ​ឈាម ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម