​និស្សិត​មិនសូវ​ចាប់អារម្មណ៍​លើ​មុខវិជ្ជា​បាលី​សំស្ក្រឹត​និង​ទស្សនវិជ្ជា​សាសន​ទេ​

1782
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​និស្សិត​ភាគច្រើន​រាប់ទាំង​គ្រហស្ថ​ទូទៅ​និង​ព្រះសង្ឃ​ផង​គឺ​ពួកគាត់​មិន​ចង់​សិក្សា​លើ​មុខវិជ្ជា​បាលី​សំស្ក្រឹត​និង​ទស្សនវិជ្ជា​សាសនា​នោះទេ​។​បើទោះជា​មុខវិជ្ជា​ទាំងពីរ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​បង្កើត​នូវ​ពុទ្ធ​សាកលវិទ្យាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​វត្ត​ជ្រោយ​ថ្ម ភូមិ​ជ្រោយ​ថ្ម​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម ច្រើន​ឆ្នាំ​មកហើយ​យ៉ាងណាក្តី​។​

​លោក ញ៉ូ ដា​លី ជា​សាកលវិទ្យាធិការរង នៃ​ពុទ្ធិក​សាកល​វិ​ទ្យ​ល័យ​សម្តេច​អគ្គ​មហា​នា​ប​តី​តេ​ជោ ហ៊ុន សែន​បានលើកឡើង​នៅ​ថ្ងៃទី​២៥​កញ្ញា​ឆ្នាំ​២០១៨​នេះ​ថា​ពុទ្ធិក​សាកលវិទ្យាល័យ​យើង​បាន​បើក​ឲ្យ​ដំណើរ​ការទទួល​និស្សិត​ទាំង​គ្រហស្ថ​ទូទៅ និង​ព្រះសង្ឃ​ដែលមាន​សញ្ញាបត្រ​យុ​តិ​យ​ភូមិ ឬ​បាក់​ឌុប អាចមក​ដាក់ពាក្យ​ប្រឡង​ទទួល យក​អាហារូបករណ៍ ១០០ ភាគរយ ក្នុង​មួយឆ្នាំ​ជាង ២០០ អង្គ និង​នាក់ តាំងពី​ឆ្នាំ ២០១១​។​

​លោក​សាកលវិទ្យាធិការ​រង​បានលើកឡើង​ឲ្យ​ដឹង​ទៀតថា​ក្នុងនោះ​យើង​មានមុខ​វិជ្ជា​សាកលវិទ្យាល័យ​ចំនួន​បួន​គឺ​មុខវិជ្ជា​បាលី​សំស្ក្រឹត​,​ទស្សនវិជ្ជា​និង​សាសនា​,​មុខវិជ្ជា​មនុស្សសាស្ត្រ​និង​ភាសា​និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម​។​ជាមួយ​នោះ​មុខវិជ្ជា​ពុទ្ធិក​សាកលវិទ្យាល័យ​នីមួយៗ​មាន​ឯកទេស​មួយ​ឬ​ច្រើន​តាម​តម្រូវការ នៃ​ការបណ្តុះបណ្តាល​។​

​លោក ដា​លី បាន​ឲ្យ​ដឹង​បន្ថែមថា ប៉ុន្តែ​ពុទ្ធិក​សាកលវិទ្យាល័យ​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​គឺមាន​និស្សិត​ទាំង​គ្រហស្ថ​និង​ទាំង​ព្រះសង្ឃ​បានដាក់​ពាក្យ​ប្រឡង​ចូល​សិក្សា​ភាគច្រើន​លើ​មុខវិជ្ជា​មនុស្សសាស្ត្រ និង​អក្សរ និង​វិទ្យាសាស្ត្រ​សង្គម​។ ដោយ​បច្ចុប្បន្ន​មាន​និស្សិត​កំពុង​សិក្សា​សរុប​ចំនួន ៦០៧ អង្គ និង​នាក់ គឺមាន​ជា​ព្រះសង្ឃ​ចំនួន ៣៦ អង្គ , ជា​ស្ត្រី​ចំនួន ៣៧៣ នាក់ និង​ជា​បុរស​ចំនួន ២០៨ នាក់​។

​លោក​សាកលវិទ្យាធិការ​រង​បាន​បន្តថា​ដោយឡែក​មុខវិជ្ជា​ចំនួន​ពីរ​ផ្សេងទៀត​គឺ​មុខវិជ្ជា​បាលី​សំស្ក្រឹត​និង​មុខវិជ្ជា​ទស្សនវិជ្ជា​និង​សាសនា​នោះ​មិនសូវមាន​និស្សិត​ចាប់អារម្មណ៍​ចូល​សិក្សា​រៀនសូត្រ​នោះទេ ពិសេស​មុខវិជ្ជា​បាលី​សំស្ក្រឹត​គឺ​ខ្សត់​មែនទែន​។

​បើ​ទស្សនវិជ្ជា​មាន​តិចតួច​គឺមាន​ឆ្នាំ​សិក្សា​ខ្លះ​មាន​សិស្ស​ជា​និស្សិត​មិន​គ្រប់​ចំនួន​មួយ​ថ្នាក់​ផង​ក៏​ផ្ទេរ​ឲ្យ​ពួកគាត់​ទៅ​សិក្សា​នៅ​ពុទ្ធ​សាសន​បណ្ឌិត​សាកលវិទ្យាល័យ​ភ្នំពេញ​ហើយ​អ្នកខ្លះ​បាន​សុំ​ចូលរៀន​មុខវិជ្ជា​ផ្សេង​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​នេះ​តែម្តង​។​

​លោកស្រី​សុភ័ក្ត្រ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​មនុស្ស​ភាគច្រើន​ទាំង​គ្រហស្ថ​និង​ទាំង​ព្រះសង្ឃ​ផងដែរ​គឺ​ពួកគាត់​ពិតជា​មិន​ចង់​សិក្សា​លើ​មុខវិជ្ជា​បាលី​សំស្ក្រឹត​និង​មុខ​វិជ្ជាទ​ន្ស​ន​វិជ្ជា​និង​សាសនា​នេះ​មែន​ដោយសារ​មាន​បញ្ហា​ទីផ្សារការងារ​។​ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​នៅតែ​បន្ត​ខិតខំ​ចលនា​ឲ្យ​ព្រះសង្ឃ​លោក​ចង់​រៀន​សិក្សា​លើ​មុខវិជ្ជា​ទាំងពីរ​ខាងលើ​ដើម្បី​ជាការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​យើង​ផង​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ដោយឡែក​សព្វថ្ងៃ​មាន​អ្នកសិក្សា​ផ្នែក​នេះ​តិចតួច​ណាស់ ព្រោះថា ព្រះសង្ឃ​ចង់​មិន​ចង់​លោក​ក៏​ជា​ប្រជាពលរដ្ឋ​ដែរ​។ ដូច្នេះ​ថ្ងៃក្រោយ បើ​លោក​សឹក​ទៅរក​ការងារ​ធ្វើ ដើម្បី​ប្រកួតប្រជែង​ក្នុងសង្គម​នោះ​គឺ​មុខវិជ្ជា​គាត់​ចេះ​នេះ​អាច​លំបាក​ជាង​មុខវិជ្ជា​ដទៃ​។​ជាទូទៅ​ចរន្ត​របស់​អ្នកសិក្សា​រៀនសូត្រ​គាត់​ចង់ទៅ​រកមុខ​វិជ្ជា​ណា​ដែល​ផ្តល់​ផលប្រយោជន៍​នា​ថ្ងៃ​អនាគត​។​

​លោក​គិតថា​អំ​ណេះ​តទៅ​ដើម្បី​លើកកម្ពស់​មុខវិជ្ជា​ទាំងពីរ​នេះ​លុះត្រា​យើង​មាន​គោលនយោបាយ​លើកទឹកចិត្ត​ខ្លាំងណាស់​ដូចជា និស្សិត​ដែល​សិក្សា​ចប់​មាន​ការងារ​ធ្វើ ទទួល​បានជា​មន្ត្រី​ក្របខណ្ឌ​រដ្ឋ ឬក៏​បង្កើត​បង្កើត​វិស័យ​ការងារ​ណា​ដែល​ទាក់ទង​នឹង​មុខវិជ្ជា​ទាំងពីរ​នេះ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម