ស្លាប់​បីនាក់ របួស​ប្រាំមួយ​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​៥​លើក​ថ្ងៃទី​២៥​កញ្ញា​

1436
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គិតពី​ម៉ោង​២​ថ្ងៃទី​២៤​ដល់​ម៉ោង​២​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៥​លើក​(​យប់​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ របួសធ្ងន់ ៣​នាក់​(​ស្រី​៣​នាក់​) របួសស្រាល ៣​នាក់​(​ស្រី​១​នាក់​)​នេ​ញ​បើ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង រថយន្ត​ធំ ១​គ្រឿង​។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់ (​យប់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​១​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​) និង​ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-២៥ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២០២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩៩​នាក់ របួស​សរុប ២៦៨​នាក់ របួសធ្ងន់ ២០១​នាក់ របួសស្រាល ៦៧​នាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម