កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប​ឃាត់​មនុស្ស​៥​នាក់ និង​គ្រឿងញៀន​ទំងន់​ជិត​១​គីឡូក្រាម​

1122
ចែករម្លែក

​ដោយ​: បាយ័ន / សៀមរាប​: មនុស្ស​ច​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន​រួមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​ទំងន់​ជិត​១​គីឡូក្រាម​។ ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​ច​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ឃាត់​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ដកហូត​គ្រឿងញៀន​ទំងន់​ជិត​១​គីឡូក្រាម (​រូប​: បាយ័ន​)​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​យើង​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​៣០​កញ្ចប់ មាន​ទំងន់​ស្មើ​៧៥៣.១០​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​។​

​ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម