ឃាត់​រថយន្ត​បី​គ្រឿង​ដឹកឈើ​ម៉ៃសាក់​របស់​ក្រុមហ៊ុន​កែវ វុទ្ធី​នៅ​ខេត្តស្ទឹងត្រែង​

1422
ចែករម្លែក

​ដោយ : ​សុខុម​/​ស្ទឹងត្រែង ៖ សមត្ថកិច្ច​នគរបាល​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ដឹកនាំ​កម្លាំង​ដោយ​ស្ថាប័ន​តុលាការ​បាន​ចុះទៅ​ឃាត់​រថយន្ត​ខ្នាត​ធំៗ​ចំនួន​៣​គ្រឿង ដឹកឈើ​ម៉ៃសាក់ របស់​ក្រុមហ៊ុន ​កែវ ​វុទ្ធី​ នៅ​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង ​កាលពី​ថ្ងៃទី​២៥ ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​លោក គឹម ហុង​សាន ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ​និង​ជា​អ្នកនាំពាក្យ​តុលាការខេត្ត បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​អំពី​រថយន្ត​ដឹកឈើ​ចំនួន​៣​គ្រឿង​តាមរយៈ​សមត្ថកិច្ច​ ទើប​ខាង​តុលា​ការចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ ដើម្បី​រក​ឯកសារ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។ ក៏ប៉ុន្តែ ពេល​សាកសួរ​ជាក់ស្តែង​ទៅ​អ្នកបើកបរ​រថយន្ត​ទាំងអស់នោះ​ ពុំទាន់​មានច្បាប់​ដឹកជញ្ជូន​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ទេ​។​

​អ្នកបើកបរ​រថយន្ត​គ្រាន់តែ​បង្ហើប​ឲ្យដឹងថា រថយន្ត​ទាំងបី​គ្រឿងមានបំណង​ដឹកឈើ​ប្រភេទ​ម៉ៃសាក់ ទៅប្រើ​ប្រាស់​ក្នុងស្រុក មួយគ្រឿង​និង​ពីរ​គ្រឿង​ទៀត​គោលដៅ​ចូល​ប្រទេស​វៀតណាម​។​ ​ដោយសារតែ​ពុំមាន​ច្បាប់​រថយន្ត​ទាំងបី​គ្រឿង​ត្រូវបាន​ប​ញ្ជូ​ម​មក​រក្សាទុក ​នៅក្នុង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង ​នា​ព្រលប់​ថ្ងៃទី​២៥​ខែកញ្ញា​។ ​ជំ​ហ៊ាន​បន្ទាប់​មន្ត្រី​ជំនាញ​កំពុង​រង់ចាំ​តំណាង​ក្រុមហ៊ុន ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម