ពួក​មេដឹកនាំ​ពិភពលោក​ផ្ទុះសំណើច​គិល នៅពេល​លោក​ត្រាំ​អួត​អំពី​សមិទ្ធផល​របស់គាត់

1003
ចែករម្លែក

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បង្ក​ការផ្ទុះ​សំណើច នៅពេល​លោក​ឡើង​ថ្លែង​ទៅកាន់​មេដឹកនាំ​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កញ្ញា​។ ការផ្ទុះ​សំណើច​នេះ​មិនមែនជា​ចេតនា​នោះទេ​។​

​លោក​ប្រធានាធិបតី​បាន​កំពុង​ថ្លែង​គូសបញ្ជាក់​អំពី​ជោគជ័យ​របស់​អាមេរិក​នៅក្រោម​ការដឹកនាំ​រប​ស់​គាត់​នៅពេល​គាត់​បើក​សុន្ទរកថា​ទៅ​មហាសន្និបាត​អ​.​ស​.​ប​។ លោក​បាន​និយាយថា សេដ្ឋកិច្ច​អាមេរិក “​កំពុង​រីកចម្រើន​មិន​ធ្លាប់មាន​ពីមុនមក​” ហើយ​ថា​រដ្ឋបាល​របស់លោក​បាន​សម្រេច​ជោគជ័យ​ច្រើន​ក្នុង​រយៈពេល​តិចជាង​២​ឆ្នាំ​ជាង​រដ្ឋបាល​ដទៃទៀត​។​

​ការ​អួតអាង​របស់គាត់​បាន​នាំឱ្យមាន​ការផ្ទុះ​សំណើច​ចេញពី​ប្រមុខរដ្ឋ​និង​គណៈប្រតិភូ​ជាច្រើន​ដែល​កំពុង​ចូលរួម​ស្តាប់​សុ​ន្ធ​រក​ថា​។​

​លោក​ត្រាំ ដែល​បាន​អះអាង​ជា​យូរ​មកហើយ​ថា​មេដឹកនាំ​ទន់ខ្សោយ​មុនៗ​របស់គាត់​បាន​ជំរុញ​ឱ្យ​ប្រទេស​ដទៃ “​សើចចម្អក​” ដាក់​សហរដ្ឋអាមេរិក​នោះ ហាក់​ឡើង​មុខ​ក្រហម​បន្តិច ហើយ​ឆ្លើយតប​ថា “​ខ្ញុំ​មិនបាន​រំពឹង​ប្រតិកម្ម​បែបនេះ​ទេ ប៉ុន្តែ​វា​មិន​អី​ទេ​”​។​

​លោក​ត្រាំ​បាន​និយាយថា សហរដ្ឋអាមេរិក​គឺជា “​ប្រទេស​ដែល​ខ្លាំង​ជាង​មុន មាន​សុវត្ថិភាព​ជាង​មុន និង មាន​ស្តុកស្តម្ភ​ជាង​” នៅពេល​លោក​ឡើងកាន់តំណែង​ក្នុង​ខែមករា​ឆ្នាំ ២០១៧​។ លោក​និយាយថា “​យើង​កំពុង​ក្រោកឈរ​ដើម្បី​អាមេរិក​និង​ប្រជាជន​អាមេរិក ហើយ​យើង​ក៏​ក្រោកឈរ​ដើម្បី​ពិភពលោក​ផងដែរ​”​។​

​អ្នកខ្លះ​នៅក្នុង​អង្គប្រជុំ​ក៏បាន​រអ៊ូ​ខ្សឹបៗ​ផងដែរ​ក្នុងអំឡុងពេល​សុន្ទរកថា​របស់លោក​ត្រាំ នៅពេល​គាត់​និយាយថា “​យើង​បដិសេធ​មនោគមវិជ្ជា​” នៃ​សកល​ភា​វូប​និ​យក​ម្ម ហើយ​បាន​រិះគន់​ប្រទេស​នានា​ដូចជា​អាល្លឺម៉ង់​ចំពោះ​ការយល់ព្រម​ត​ភ្ជាប់​បំពង់​បង្ហូរ​ប្រេង​ជាមួយ​រុស្ស៊ី​៕ ដោយ៖ កញ្ញាដាលីស

លោក​ដូ​ណា​ល់ ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម