កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​ពុធ ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨

1438
ចែករម្លែក

•​ ​ក្របខណ្ឌ​បាល់ទាត់​បារាំង Ligue 1 រដូវ​កាល​ឆ្នាំ​២០១៨/១៩
(00:00) Amiens vs Rennes
(00:00) Bordeaux vs Lille
(00:00) Caen vs Montpellier
(00:00) Dijon vs Lyon
(00:00) Marseille vs Strasbourg
(00:00) Nimes vs Guingamp
(02:00) Paris Saint Germain vs Stade de Reims

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
PSG vs Reims


​ ​
​ក្រុម PSG បានចាប់ផ្តើម​យុទ្ធនាការ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​មិនបាន​ល្អ​ទេ ដោយ​ចាញ់​ក្រុម​ហង្ស​ក្រហម Liverpool ៣-២ ។ ប៉ុន្តែ​ពួកគេ​នៅតែ​គ្រប់គ្រង​ការប្រកួត​ក្នុង​ទឹកដី​បានល្អ​។​
​ ​
៦​ប្រកួត​ក្នុង​លី​ក​ក្រុម PSG រកបាន​ជ័យជម្នះ​ទាំង​៦​ប្រកួត​ដោយ​រកបាន​២០​គ្រាប់​រហូតមកទល់​ពេលនេះ​និង​នាំ​មុខដាច់​គេ​៥​ពិន្ទុ​នៅលើ​តារាង​។ PSG បាន​យកឈ្នះ​ក្រុម Rennes ៣-១ បន្ទាប់ពី​ត្រូវ​ក្រុម PSG នាំមុខ​មុន​នៅ​តង់​ទី​១​។ ក្រុម PSG មិន​ធ្លាប់​ចាញ់​ទេ​ក្នុង​៦​ប្រកួត​ចុងក្រោយ​និង​ចាញ់​តែ​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​៤៥​ប្រកួត​ក្នុង​លី​ក​។​
​ ​
​ក្រុម Reims ទើបនឹង​ឡើងមក​ពី​ក្របខណ្ឌ Ligue 2 កាលពី​រដូវ​កាល​មុន ហើយ​នៅ​រដូវ​កាល​នេះ ពួកគេ​ឈ្នះ​២ ស្មើ​២​និង​ចាញ់​២​។ ជ័យជម្នះ​ពីរ​ប្រកួត​នេះ​កើតមាន​ក្នុង​ពីរ​ប្រកួត​ដំបូង​នៃ​កម្មវិធី​ប្រកួត​ដោយ​យកឈ្នះ​ក្រុម Nice និង​ក្រុម Lyon ១-០ ។​
​ ​
​បរាជ័យ​ពីរ​ប្រកួត​របស់​ពួកគេ​រួមទាំង​ការប្រកួត​ចាញ់​ក្រុម Amiens ៤-១ និង​ពីរ​ប្រកួត​ចុងក្រោយ​បានបញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​។ ពួកគេ​នឹង​សប្បាយចិត្ត​ប្រសិនបើ​ទទួលបាន​លទ្ធផល​ស្មើ​ក្រុម PSG ប៉ុន្តែ​ការប្រកួត​នេះ​អាច​នឹង​បញ្ចប់​ផ្ទុយ​ពីនេះ​ដោយសារ​ក្រុម PSG មានសង្ឃឹម​ឈ្នះ​ច្រើន​៕
​ទស្សន​: PGS 3-1 Reims

•​ ​ក្របខណ្ឌ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩

(01:00) Ath. Bilbao vs Villarreal
(01:00) Leganes vs Barcelona
(03:00) Sevilla vs Real Madrid
(03:00) Valencia vs Celta Vigo

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Sevilla vs Real Madrid


​ ​
​ក្រុម Real Madrid នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​នៅ​ក្របខណ្ឌ La Liga ខណៈពេល​ពួកគេ​ព្យាយាម​ផ្តួល​ក្រុម Barcelona ដែលជា​ជើងឯក​ក្នុង​លី​ក​។ ពួកគេ​ឈ្នះ​បួន​និង​ស្មើ​១ រហូតមកដល់​ពេលនេះ​នៅ​រដូវ​កាល​នេះ​។ ពួកគេ​រកបាន​១០​គ្រាប់​នៅក្នុង​បី​ប្រកួត​ដំបូង​។​
​ ​
​ពួកគេ​នៅ​រក្សា​ស្ថិតិ​១០០​ភាគរយ ខណៈ​ពួកគេ​ប្រកួត​ស្មើ​១-១ ជាមួយ​ក្រុម Athletic Bilbao ដោយ​ត្រូវ​តាម​ពីក្រោយ ដើម្បី​ទទួលបាន​១​ពិន្ទុ​។ ពួកគេ​បាន​យកឈ្នះ​ក្រុម Espanyol ១-០ ដើម្បី​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម Barcelona ។​
​ ​
​ក្រុម Real Madrid បន្ត​ឈ្នះ​ក្រុម Roma ៣-០ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម Real Madrid មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៧​ប្រកួត​ក្នុង​លី​ក ចាប់តាំងពី​ចាញ់​ក្រុម Sevilla កាលពី​រដូវ​កាល​មុន​នៅពេល​ទម្រង់​លេង​របស់​ពួកគេ​ធ្លាក់ចុះ​បន្តិច ខណៈពេល​ពួកគេ​ត្រៀមខ្លួន​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ក្រុម Sevilla ស្ថិតនៅ​លេខ​រៀង​ទី​៧​នៅលើ​តារាង​ដោយ​ចាញ់​ក្រុម Real Madrid ៦​ពិន្ទុ​។ ពួកគេ​ចាប់ផ្តើម​រដូវ​កាល​ដោយ​យកឈ្នះ​ក្រុម Rayo Vallecano ៤-១ ប៉ុន្តែ​បី​ប្រកួត​បន្ទាប់​ត្រូវ​បរាជ័យ​។​
​ ​
​ក្រុម Villarreal ទទួលបាន​១​ពិន្ទុ​ក្នុងការ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម Sevilla បន្ទាប់មក​ពួកគេ​ចាញ់​ក្រុម Real Betis ១-០ និង​ចាញ់​ក្រុម Getafe ២-០ ។ ពីរ​ប្រកួត​ចុងក្រោយ ពួកគេ​យកឈ្នះ​ក្រុម Standard Liege ៥-១ នៅ​ក្របខណ្ឌ Europa League ហើយ​បន្ទាប់មក​យកឈ្នះ ៦-២ លើ​ក្រុម Levante ដោយ​កីឡាករ បេន យ៉េដ​ឌ័​រ (Ben Yedder) ដោយ​រកបាន​៣​គ្រាប់​។​
​ ​
​ក្រុម Sevilla ឈ្នះ​បួន​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី ហើយ​មិនទាន់​រកបាន​គ្រាប់​បាល់​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​ក្នុង​រដូវ​កាល​នេះ​នៅឡើយ​ទេ​។
​ ​
​ចំណែក​ក្រុម Real Madrid គឺជា​ក្រុម​ដែល​កំពុង​ឡើង​ជើង​នៅពេល​បច្ចុប្បន្ន ដូច្នេះ​ពួកគេ​មានសង្ឃឹម​ឈ្នះ​ច្រើន​៕
​ទស្សន​: Sevilla 1-3 Real Madrid

•​ ​ក្របខណ្ឌ​បាល់ទាត់​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩

(00:00) Udinese vs Lazio
(02:00) Atalanta vs Torino
(02:00) Cagliari vs Sampdoria
(02:00) Genoa vs Chievo
(02:00) Juventus vs Bologna
(02:00) Napoli vs Parma
(02:00) Roma vs Frosinone

គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atalanta vs Torino


​ ​
​ក្រុម Atalanta ចាប់ផ្តើម​ការប្រកួត​នេះ​ជាមួយ​លេខ​រៀង​ទី​១២ ប៉ុន្តែ​ទម្រង់​លេង​នាពេល​ថ្មីៗ​នេះ​ពិតជា​ខកចិត្ត​ណាស់​។ ពួកគេ​ចាប់ផ្តើម​រដូវ​កាល​បានល្អ​ដោយ​យកឈ្នះ​ក្រុម Frosinone ៤-១ ដែល​មិនទាន់​រកបាន​គ្រាប់​បាល់​ក្នុង​លី​ក​ទេ​នៅ​រដូវ​កាល​នេះ​។​
​ ​
​នេះ​គឺជា​ជ័យជម្នះ​តែមួយគត់​នៅ​រដូវ​កាល​នេះ​។ បន្ទាប់មក ពួកគេ​បន្ត​ប្រកួត​ស្មើ​ជាមួយ​ក្រុម Kobenhavn នៅ​ក្របខណ្ឌ Europa League វគ្គ​ផ្លេ​អ​ហ្វ ប៉ុន្តែ​បន្ត​ចាញ់​នៅពេល​ប៉េ​ណា​ល់​ទី​។ ក្រុម Atalanta ខកខាន​មិនបាន​រក​គ្រាប់​បាល់​ពីរ​ប្រកួត​បន្ទាប់ពី​នៅ​ក្របខណ្ឌ Serie A ដោយ​ចាញ់​ទាំងពីរ​ប្រកួត ហើយ​បន្ទាប់មកទៀត ពួកគេ​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម Milan កាលពី​ចុង​សប្តាហ៍​។​
​ ​
​ចំណែក​ក្រុម Torino ធ្លាក់​មក​លេខ​រៀង​ទី​១៥​ក្នុង​ក្របខណ្ឌ Serie A បន្ទាប់ពី​ចាញ់​ក្រុម Napoli ៣-១ ក្នុង​ទឹកដី​កាលពី​ចុង​សប្តាហ៍​។ ពួកគេ​បន្ត​មាន​ទម្រង់​លេង​អន់ ហើយ​ឈ្នះ​១​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​។​
​ ​
​ទម្រង់​លេង​នៅក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ Serie A ក្រុម Torino រកបាន​ជ័យជម្នះ​ពីរ ប្រកួត​ក្នុងចំណោម​១២​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​ធ្លាប់​ចាញ់​ក្រុម Atatanta កាលពី​ខែមេសា​។ បី​ប្រកួត​ក្នុងចំណោម​បួន​ប្រកួត​ចុងក្រោយ​បានបញ្ចប់ ត្រឹម​លទ្ធផល​ស្មើ ហើយ​បើទោះបីជា​កង្វះ​ជ័យជម្នះ​ក្នុង​បួន​ប្រកួត​ចុងក្រោយ​ក៏ដោយ ក្រុម Torino មានសង្ឃឹម​ឈ្នះ​ច្រើន​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕
​ទស្សន​: Atalanta 1-2 Torino

•​ ​ក្របខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨/២០១៩
(23:30) Fortuna Dusseldorf vs Leverkusen
(01:30) Borussia Monchengladbach vs Frankfurt
(01:30) Dortmund vs Nurnberg
(01:30) Mainz vs Wolfsburg
(01:30) RB Leipzig vs Stuttgart

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Dortmund vs Nurnberg


​ ​
​ក្រុម Dortmund ហាក់ដូចជា​មានសំណាង​បន្តិច​ដែល​អាច​រកបាន​១​ពិន្ទុ​ក្នុងពេល​ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម Hoffenheim កាលពី​ចុង​សប្តាហ៍​។ ពួកគេ​របូត​១​គ្រាប់​មុន ហើយ​នៅសល់​កីឡាករ​តែ​១០​នាក់ ប៉ុន្តែ​ពួកគេ​នៅតែមាន​លទ្ធភាព​រកបាន​គ្រាប់​បាល់​ស្មើ​។​
​ ​
​ក្រុម Dortmund នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ បន្ទាប់ពី​ឆ្លងកាត់​បួន​ប្រកួត ដោយ​អាច​រកបាន​ស្មើ​២​ប្រកួត​និង​ឈ្នះ​២​ប្រកួត​។ នៅពេលនេះ​ក្រុម Bayern Munich នាំមុខ​៤​ពិន្ទុ​និង​ឈរ​នៅលើ​កំពូល​តារាង ប៉ុន្តែ​ប្រសិនបើ​ក្រុម Dortmund ប្រកួត​ស្មើ​ឬ​បរាជ័យ នោះ​នឹងធ្វើ​ឲ្យ​គម្លាត​ពិន្ទុ​ជាមួយ​ក្រុម Bayern Munich កាន់តែ​ឆ្ងាយ​។​
​ ​
​ជ័យជម្នះ​ទាំង​ពីរលើក​របស់​ក្រុម Dortmund នៅ​រដូវ​កាល​នេះ​កើតឡើង​នៅក្នុង​ទឹកដី​។ ការប្រកួត​ក្នុង​ទឹកដី ពួកគេ​ភាគច្រើន​រកបាន​គ្រាប់​បាល់​ច្រើន​សម្រាប់​ប្រកួត​នីមួយៗ​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ ដោយ​រកបាន​យ៉ាងហោចណាស់​៣​គ្រាប់​។ ខ្សែការពារ អាប​ដូ ឌី​អាល​ឡូ (Abdou Diallo) ត្រូវបាន​បណ្តេញចេញ​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Hoffenheim ហើយ​ត្រូវបាន​ហាមឃាត់​សម្រាប់​ការប្រកួត​នេះ​។​
​ ​
​ក្រុម Nurnberg កំពុងតែ​ធ្វើបាន​ល្អ​នៅពេល​ចាប់ផ្តើម​នៅ​រដូវ​កាល​នេះ​។ បន្ទាប់ពី​ស្មើ​ជាមួយ​ក្រុម Mainz និង Werder Bremen ក្រុម Nurnberg រកបាន​ជ័យជម្នះ​លើកដំបូង​នៅ​រដូវ​កាល​នេះ កាលពី​ចុង​សប្តាហ៍​មុន​ដោយ​យកឈ្នះ​ក្រុម Hannover ២-០ ។ ក្រុម Nurnberg មាន​ស្ថិតិ​មិនល្អ​ទេ​ជាមួយ​ក្រុម Dortmund ជាពិសេស​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​របស់ Dortmund ។​
​ ​
​បន្ទាប់ពី​ខកខាន​មិនបាន​ឈ្នះ​កាលពី​ចុង​សប្តាហ៍​មុន នៅពេលនេះ ក្រុម Dortmund នឹង​ព្យាយាម​បំពេញ​ឡើងវិញ​នូវ​ពិន្ទុ​ដែល​បាត់បង់​នៅ​រដូវ​កាល​នេះ​។ ពួកគេ​ទំនងជា​ព្យាយាម​រក​គ្រាប់​បាល់​តាំងពី​ដើមទី ដូច្នេះ​ពួកគេ​អាច​នឹង​សម្រេច​ការងារ​។ ស្ថិតិ គុណភាព​និង​កម្លាំងចិត្ត​នាពេល​ថ្មីៗ​នេះ​កើតមាន​នៅលើ​ទឹកដី​រប​ស់​ខ្លួន ដូច្នេះ​ក្រុម Dortmund គឺជា​ក្រុម​ដែលមាន​ប្រៀប​សម្រាប់​ការប្រកួត​នេះ​៕
​ទស្សន​: Dortmund 2-0 Nurnberg

ទីតាំងផ្សាយពាណិជ្ជកម្ម