មនុស្ស​ជាង ៦០០ នាក់​ស្រាត​ចុះ​មុជទឹក​សមុទ្រ ខាងជើង ដើម្បី​ស្វាគមន៍​ការចាប់ផ្តើម​រដូវស្លឹកឈើ​ជ្រុះ​

1399
ចែករម្លែក
  • 5
    Shares

​មនុស្ស​ប្រុស​ស្រី​ដល់​ទៅ​ជាង ៦០០ នាក់​បាននាំគ្នា​ស្រាត​ននលគក​ចុះ​មុជទឹក “​សមុទ្រ​ខាងជើង​” (North Sea) ដ៏​សែន​ត្រជាក់​ដើម្បី​ស្វាគមន៍​ការចាប់ផ្តើម​រដូវ​ស្លឹកឈើ​ជ្រុះ​ដែល​គេ​ស្គាល់​ថា Autumn Equinox​។​

​ក្រុម​អ្នករៀបចំ​កម្មវិធី​មុជទឹក​ស្រាត​មាន​ឈ្មោះថា North East Skinny Dip ដែល​ធ្វើ​នៅ​ឆកសមុទ្រ​ឌ្រូ​រិច (Druridge Bay) តំបន់​ន័​រ​សាំ​បឺ​លែ​ន (Northumberland) ប្រទេស​អង់គ្លេស ខាងលើនេះ​និយាយថា ព្រឹត្តិការណ៍​កាលពី​ថ្ងៃអាទិត្យ កន្លង​នេះ​មាន​អ្នកចូលរួម​ច្រើន​បំផុត ដោយ​កាលពី​ឆ្នាំមុន​មាន​មនុស្ស​មុជទឹក​ស្រាត​ត្រឹមតែ​ជាង ២០០ នាក់​។

​មនុស្ស​រាប់រយ​នាក់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ ថែមទាំង​រៃអង្គាស​គ្នា​បាន ប្រាក់​ប្រមាណ ១៦.០០០ ដុល្លារ​សម្រាប់​ជួយ​ដល់​អង្គការ​សប្បុរសធម៌​សុខភាព​ផ្លូវចិត្ត The Mental Health Charity ទៀតផង​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម