ប្រពន្ធ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវបាន​សាកសួរ​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​ផ្នែក​ប្រឆាំង​អំពើពុករលួយ

781
ចែករម្លែក

​លោកស្រី ដា​ទីន សេរី រ៉ូ​ស្មា ម៉ាន់​សួ ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ បានមក​ដល់ទី​ភ្នាក់ងា​រ​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​ពុធ​ទី ២៦ កញ្ញា សម្រាប់​ការសាកសួរ​ជុំ​ទី​២​អំពី​ការស៊ើបអង្កេត​អំពើពុករលួយ​នៅឯ​ក្រុមហ៊ុន​មូលនិធិ​អភិវឌ្ឍន៍​រដ្ឋ​ម៉ាឡេស៊ី 1MDB ។​

​ការសាកសួរ​នេះ​កើតឡើង​ចំពេល​មានការ​ចង្អុល​បង្ហាញថា​ការចោទប្រកាន់​បន្ថែមទៀត​អាច​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ការស៊ើបអង្កេត​អំពី​របៀប​ដែល​ប្រាក់​រាប់ពាន់​ដុល្លារ​ត្រូវបាន​បាត់​ពី​ក្រុមហ៊ុន 1MDB​។​

​លោក​ណា​ជីប ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នៅក្នុង​ការបោះឆ្នោត​ទូទៅ​កាលពី​ខែឧសភា ត្រូវបាន​ចោទប្រកាន់​រួចមកហើយ​ពីបទ​លាង​លុយ រំលោភ​អំណាច និង រំលោភ​លើ​សេចក្តីទុកចិត្ត​។ គាត់​មិន​ព្រម​សារភាព​ទោស​ចំពោះ​ការចោទប្រកាន់​ទាំង​នោះទេ និង​បាន​បដិសេធ​រហូត​ថា​មិនបាន​ប្រព្រឹត្ត​ខុស​។​

​លោកស្រី​រ៉ូ​ស្មា​បានមក​ដល់​ការិយាល័យ​កណ្តាល​របស់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) នៅ​ម៉ោង​ប្រហែល ១០ ព្រឹក ដែល​អមដោយ​ក្រុម​មេធាវី​របស់គាត់ និង​មើលទៅ​មានទឹក​មុខមាំ​ណាស់​។​

​ការសាកសួរ​លោកស្រី​ជុំ​ទី​១​កាលពី​ខែមិថុនា​មាន​រយៈពេល​៣​ម៉ោង​។ កាលពី​សប្តាហ៍​មុន មន្ត្រី MACC បាន​និយាយថា ការចោទប្រកាន់​បន្ថែម​ទៀត​អាច​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​បុគ្គល​ជាច្រើន​ទាក់ទង​នឹង 1MDB ។​

​នៅពេល​សួរថា​តើ​លោកស្រី​រ៉ូ​ស្មា​អាច​ប្រឈម​នឹង​ការចោទប្រកាន់​បន្ថែម​ទេ មន្ត្រី​នោះបាន​និយាយថា “​ខ្ញុំ​មិន​បដិសេធ​រឿងនេះ​ទេ​។​

​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ លោក ដា​ទុក សេរី ស៊ូ​គ្រី អាប់​ឌុល ត្រូវបាន​ដកស្រង់​សម្តី​ដោយនិយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការស៊ើបអង្កេត​លើ​លោកស្រី​បានបញ្ចប់​សព្វគ្រប់​ហើយ ហើយ​របាយការណ៍​ត្រូវបាន​ដាក់ជូនទៅ​អគ្គ​រដ្ឋអាជ្ញា​។ លោក​និយាយថា វា​គឺ​អាស្រ័យ​លើ​លោក​អគ្គ​រដ្ឋអាជ្ញា​ទេ​ក្នុងការ​កាត់ទោស​លោកស្រី​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ដា​ទីន សេរី រ៉ូ​ស្មា ម៉ាន់​សួ

ទីតាំងផ្សាយពាណិជ្ជកម្ម