​នៅ​ល្ងាច​ថ្ងៃនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​

651
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សំដែង​ការគួរសម​និង​ពិ​ភក្សា​ការងារ​នៅក្នុង​ទីក្រុង ហាណូយ ប្រទេស​វៀតណាម​ខណៈដែល​នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ប្រធានាធិបតី​វៀតណាម​នា​ថ្ងៃ​ទៅ ២៦ ខែ កញ្ញា​នេះ ។ នេះ​បើ​យោងតាម ការ​ឲ្យ​ដឹង​របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

​លោក ស្រ៊ី ថាមរុង្គ បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​២៦ ខែ កញ្ញា​នេះ ថា​ក្នុង ការ​ស្នាក់នៅ​និង​គោរព​វិញ្ញាណក្ខន្ធ​លោក​ប្រធានាធិបតី​វៀតណាម ត្រាន ដាយ​ក្វាង នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅ​ល្ងាច ថ្ងៃទី ២៦ ខែកញ្ញា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អនុញ្ញាត​ឲ្យ​លោក លី ណាក់​យ៉ុ​ន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កូរ៉េ​ចូលជួបសំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ ។​

​បើតាម​លោក ស្រ៊ី ថាមរុង្គ កិច្ច​ពិ​ភក្សា​គ្នា​នេះ​ធ្វើឡើង​តាម​សំណើ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​កូរ៉េ​។ ក្នុងជំនួប​នោះ​មាន​គោលបំណង​ចូល រួម​អបអរសាទរ​សម្តេច​តេ​ជោ​ដោយផ្ទាល់​ចំពោះ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានឈ្នះ​ការបោះឆ្នោត​សាកល​កាលពី​ថ្ងៃទី ២៩ ខែកក្កដា និង អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល កម្ពុជា​សម្រាប់​នីតិកាល​ទី​៦ ។ ជាមួយគ្នានេះ​កិច្ចបិភាក្សា​ការ​នឹង​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​ទំនាក់ ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​ផ្តួចផ្តើម​ឡើ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី ២១ ឆ្នាំមុន ៕

លោក លី ណាក់​យ៉ុ​ន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កូរ៉េ​ ។

ទីតាំងផ្សាយពាណិជ្ជកម្ម